ព័ត៌មានជាតិ
ACU អំពាវនាវដល់អ្នកជាប់កាតព្វកិច្ចត្រូវប្រញាប់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈសល់១សប្ដាហ៍ទៀត
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបន្តអំពាវនាវដល់អ្នកជាប់កាតព្វកិច្ចទាំងអស់ឱ្យត្រូវប្រញាប់អនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យបានទាន់ពេលវេលា ខណៈសល់ខ្ទង់១សប្ដាហ៍ទៀត នឹងផុតឱសានវាទ។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៦ ធ្វើឡើងរយៈពេលមួយខែមករាពេញ គឺចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ ដោយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទទួលយកឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចទាំងអស់ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ឬថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។

បើតាមរបាយការណ៍អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងរយៈពេល២២ថ្ងៃមកនេះ មានអ្នកមកដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន១៨ ២០៤ច្បាប់ ដែលស្មើជិត៩០% ដោយក្នុងនោះមានក្រសួងស្ថាប័នបានបញ្ចប់ការប្រកាសរបស់ខ្លួនទាំងស្រុង គឺមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងការងារ ក្រសួងវប្បធម៌ ក្រសួងអភិវឌ្ឍន៍ជនបទ ធនាគារជាតិនៃកម្ពុជា ក្រសួងផែនការ ក្រសួងឧស្សាហកម្ម អាជ្ញាធរសវនកម្មជាតិ រួមទាំងខេត្តចំនួន១៤ គឺមណ្ឌលគិរី កែប កំពង់ស្ពឺ ព្រះសីហនុ ពោធិ៍សាត់ កោះកុង ស្ទឹងត្រែង ត្បូងឃ្មុំ ប៉ៃលិន សៀមរាប តាកែវ រតនគិរី បាត់ដំបង និងខេត្តកណ្តាល។
លោក អ៊ូ វិសាល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្រសួងស្ថាប័ន រាជធានីខេត្ត មួយចំនួនក៏កំពុងត្រៀមខ្លួនបំពេញការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន តាមកាលបរិច្ឆេទកំណត់របស់អង្គភាពប្រឆាំងអំពើពុករលួយ និងមួយចំនួនទៀត ស្ទើរតែបញ្ចប់ការប្រកាសរបស់ខ្លួនផងដែរ។

អង្គភាពប្រឆាំងអំពើពុករលួយ អំពាវនាវដល់អ្នកជាប់កាតព្វកិច្ចទាំងអស់ អនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យបានត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា ដើម្បីរួមចំណែកក្នុងការរារាំង និងទប់ស្កាត់អំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគោរពច្បាប់។
គួរឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ អ្នកជាប់កាតព្វកិច្ចដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ គឺមានចំនួនសរុប១៩ ៨៨៧រូប៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


