ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ «យើងបន្តខិតខំរួមគ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យសម្រាប់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា វេលានេះជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់យើងខិតខំរួមគ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ និងជាមូលដ្ឋានសម្រាប់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅសាលាខេត្តស្វាយរៀង កាលពីរសៀលថ្ងៃសុក ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលជានិច្ចកាល សម្តេច តែងតែមានមនោសញ្ចេតនាគោរព ស្រឡាញ់ និងរួមសុខ រួមទុក្ខជាមួយជនរួមជាតិទាំងអស់ និងជួយដោះស្រាយនូវទុក្ខលំបាកសព្វបែបយ៉ាងនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា រួមជាមួយនឹងការគិតគូរចំពោះវិស័យព្រះពុទ្ធសាសនា ដោយការលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ និងសាសនា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា នៅក្នុងរយៈពេលជាង២ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលបន្តសម្រេចបាននូវសមិទ្ធផលធំៗ ដូចជា ៖ សន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី រក្សាលំនឹងសេដ្ឋកិច្ច ស្ថិរភាពនយោបាយត្រូវបានការពារយ៉ាងគត់មត់ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមកាន់តែត្រូវបានលើកកម្ពស់ ជាពិសេសកិត្យានុភាពជាតិកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។ ហើយពេលវេលានេះ ជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់យើងខិតខំរួមគ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ និងជាមូលដ្ឋានសម្រាប់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមចំណែកនូវទស្សនាទានមួយចំនួនដូចតទៅ ៖ ទី១) មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់ និងបន្តការពង្រឹងគុណវុឌ្ឍ តាមរយៈសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថភាពប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ច។ ទី២) សូមរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សង្ឃប្រកាស សារាចរ សេចក្តីសម្រេច សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសហការជាមួយ រាជរដ្ឋាភិបាលឱ្យក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ទី៣) គណៈសង្ឃខេត្ត ព្រមទាំងសាសនាផ្សេងៗទៀត ដែលមានក្នុងខេត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អថែមទៀត ជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ដើម្បីសហការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ ទី៤) គណៈសង្ឃខេត្តត្រូវបន្តយកចិត្តទុក្ខដាក់ក្នុងការពង្រឹងគុណភាពសាលាពុទ្ធិកសិក្សា ដែលមាននៅខេត្តស្វាយរៀង រួមទាំងថ្នាក់ធម្មវិន័យឱ្យក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព ផ្នែកព្រះធម៌ ភាសាបាលីសំស្ក្រឹត និងចំណេះដឹងទូទៅ។ ទី៥) មន្ត្រីសង្ឃគ្រប់ឋានានុក្រម គប្បីបន្តយកព្រះទ័យទុកដាក់ក្នុងកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ រួមមានការចូលរួមអប់រំសីលធម៌សង្គម ការផ្សព្វផ្សាយពុទ្ធវចនៈឱ្យបានជ្រួតជ្រាបដល់សាធារណជន និងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈដល់ជនគ្មានទីពឹង បរិស័ទដែលជួបគ្រោះ មហន្តរាយផ្សេងៗ ពិសេសការចុះសួរសុខទុក្ខដល់ជនភៀសសឹក និងវីរកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ៕
អត្ថបទ ៖ វិមាន



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


