ព័ត៌មានជាតិ
ក្រសួងការងារ នឹងផាកពិន័យចំពោះរោងចក្រ សហគ្រាស ណាដែលទាមទារយកអត្តសញ្ញាណប័ណ្ណពីអតីតពលករមកពីថៃក្នុងការដាក់ពាក្យចូលធ្វើការ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមានផាកពិន័យចំពោះម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ទាំងឡាយណាដែលទាមទារ និងតម្រូវឱ្យអតីតពលករខ្មែរដែលត្រឡប់មកពីថៃ ត្រូវតែផ្តល់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ។
ក្រសួងការងារ ចាត់ទុកការទាមទារនេះ គឺជាការអនុវត្តផ្ទុយនឹងខ្លឹមសារនៃសេចក្តីជូនដំណឹងលេខ ០២៦/២៥ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយត្រូវចាត់ទុកជាការបំពានលើចំណាត់ការរបស់អធិការការងារដោយប្រឈមនឹងការផាកពិន័យជាប្រាក់ស្របតាមច្បាប់ស្តីពីការងារ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ បញ្ជាក់ថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចប្រើប្រាស់សំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិតធ្វើដំណើរ TD) ឬ ប័ណ្ណព្រំដែនកម្ពុជា-ថៃ ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការស្នើសុំធ្វើ សៀវភៅការងារកម្មករនិយោជិតខ្មែរ និងការចុះបញ្ជី ប.ស.ស. សម្រាប់ពលករខ្មែរដែលត្រឡប់មកពីថៃ។
ក្នុងសេចក្ដីជូនដំណឹងដដែល ក្រសួងការងារ ក៏បានអំពាវនាវឲ្យសាធារណជនប្តឹងមកអធិការការងារតាមរយៈប្រព័ន្ធទាន់ហេតុការណ៍ ក្នុងករណីបានដឹងអំពីការដាក់លក្ខខណ្ឌតម្រូវឱ្យយកតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុង ការដាក់ពាក្យធ្វើការចំពោះអតីតពលករខ្មែរដែលត្រឡប់មកពីថៃ តាមរយៈលេខ ១២៨៦ ឬ ១២៩៧” ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង https://feedback.mlvt.gov.kh/feedback ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់អនុវត្តបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


