Connect with us

ព័ត៌មានជាតិ

តើទ្រព្យបែបណាខ្លះដែលត្រូវដាក់ក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល?

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ បានលើកបង្ហាញពីប្រភេទទ្រព្យ និងបំណុល ដែលត្រូវបានកំណត់ថា ត្រូវដាក់ក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល។ តាមច្បាប់ប្រឆាំងនឹងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល កំណត់ច្បាស់អំពីបុគ្គលដែលមានកាតព្វកិច្ចត្រូវប្រកាស និងនីតិវិធីប្រកាសតាមទម្រង់ចេញឆ្នាំ២០១២ ដែលកំណត់ដោយសេចក្តីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យដឹងដោយលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំណុចដែលត្រូវប្រកាស រួមមាន៖អចលនទ្រព្យ ដូចជាដីធ្លី អគារ លំនៅដ្ឋាន ប្រភេទយានយន្ត និងគ្រឿងចក្រ និងទ្រព្យសម្បត្តិដែលងាយដោះដូរជាសាច់ប្រាក់ គឺមានគ្រឿងអលង្ការ ដូចជាក្រវិល ខ្សែក ខ្សែដៃ ចិញ្ចៀន និងនាឡិកាដៃ ជាដើម ដែលមានតម្លៃក្នុងមួយឯកតាចាប់ពី៤លានរៀលឡើងទៅ។

បន្ថែមពីនេះ សកម្មភាពអាជីវកម្ម-ពាណិជ្ជកម្ម ទាំងជាប្រាក់រៀល រូបិយប័ណ្ណបរទេស មាសដុំ មាសគីឡូ ប្រាក់សុទ្ធ ត្បូង ដែលមិនមែនជាអលង្ការ រួមទាំងការប្រកាសអំពីបំណុល ដែលគេជំពាក់ និងការប្រកាសអំពីចំណូល ក៏ជាចំណុចដែលកំណត់ថា ត្រូវដាក់ក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុល ផងដែរ។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៦ ធ្វើឡើងរយៈពេលមួយខែមករាពេញ គឺចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ ដោយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ចាំទទួលយកឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចទាំងអស់ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ឬថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ ត្រឹមម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មានក្រសួងស្ថាប័នចំនួន១៦ និងខេត្តចំនួន១៩ បានប្រកាសរួចរាល់ទាំងស្រុង ដោយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចនៅទូទាំងប្រទេសចំនួន១៨ ៨៨៨រូប ស្មើនឹង៩៤.៩៧% នៃចំនួនត្រូវប្រកាសសរុប១៩ ៨៨៧រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម