ព័ត៌មានជាតិ
កងវិស្វកម្មទទួលការស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា វៀតណាម កំពុងពន្លឿនការសាងសង់ទោះបីអាកាសធាតុមិនសូវអំណោយផល
គម្រោងសាងសង់ផ្លូវហេដ្ឋារចនាសម្ព័ន្ធ ក្រវាត់ព្រំដែនមានប្រវែងសរុប២៥០ម៉ែត្រ ស្ថាបនាដោយកងវិស្វកម្មកងយុទ្ធពលខេមរភូមិន្ទ ក្នុងនោះភូមិសាស្ត្រខេត្តមណ្ឌលគិរី មានប្រវែង១៤៧.៥២គីឡូម៉ែត្រ ខេត្តរតនគិរី ១០២.៤៨ គីឡូម៉ែត្រ។

បន្ទាប់ពីបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មកដល់ពេលបច្ចុប្បន្ន ផ្លូវហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែន បានសាងសង់សម្រេចបានជាង៥៣%ហើយ នេះបើតាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនម៉ា ណែត នាពេលកន្លងទៅ ដោយចំណាយថវិកា ជាង២៣០លានដុលារ។

លោកឧត្តមសេនីយ៍ទោ ជុំ ហុន មេបញ្ជាការកងស្ថាបនាថ្នល់ ៧១១ នៃបញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ទទួលបទបញ្ជាស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងថា សម្រាប់ក្រុមបញ្ជាការស្ថាបនាថ្នល់៧១១ចន្លោះបង្គោលលេខ(៤៩/៥-៥២/២) ក្នុងនាមអង្គភាពទទួលខុសត្រូវតំបន់នេះ នៅតែបន្តពុះពារពន្លឿនការស្ថាបនាផ្លូវជាប់ជាប្រចាំ បើទោះបីជាអាកាសធាតុ មិនអំណោយផលល្អយ៉ាងណាក៏ដោយ។

លោកបញ្ជាក់ថា បើទោះបីជារដូវវស្សា អាកាសធាតុធ្លាក់ភ្លៀងញឹកញាប់ លំបាកក្នុងការស្ថាបនាយ៉ាងណាក៏ដោយក្នុងនាមអង្គភាពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនៅតែបន្តប្រឹងប្រែងពុះពាររាល់ឧបសគ្គ បញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណាពន្លឿនក្នុងការស្ថាបនាផ្លូវក្រវាត់ព្រំដែន និងឈានដល់ការសម្រេច បានលទ្ធផលល្អប្រសើ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមានបំណងចង់ធ្វើដំណើរ ទស្សនាកម្សាន្តទេសភាពផ្លូវហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម នាពេលខាងមុខផងដែរ៕
អត្ថបទ៖ រៀម សុខហេង





-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


