ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារស្នើឱ្យនារីម្នាក់ដែលបង្ហោះថានាងត្រូវគេបញ្ឈប់ព្រោះដេកក្នុងម៉ោងសម្រាកដាក់បណ្ដឹងមកក្រសួង
អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានស្នើដល់បុគ្គលិកក្រុមហ៊ុន កម្មករ កម្មការិនីរោងចក្រ និងអ្នកដែលធ្វើការស្ថិតក្រោមច្បាប់ការងារទាំងអស់រាល់ពេលមានបញ្ហាកន្លែងការងារដាក់ពាក្យប្ដឹងមកកាន់ក្រសួងដើម្បីឱ្យក្រសួងចាត់វិធានការ។

ការលើកឡើងរបស់លោក ស៊ុន មេសា គឺបន្ទាប់ពីមានករណីនារីម្នាក់បានបង្ហោះលើបណ្ដាញសង្គមថានាងត្រូវបានកន្លែងការងារបណ្ដេញចេញដោយសារបានគេងថ្ងៃត្រង់។ លោក ស៊ុន មេសា បានស្នើដល់នារីដែលបង្ហោះនោះដាក់បណ្ដឹងមកកាន់ក្រសួងដើម្បីឱ្យក្រសួងមានចំណាត់ការស្រាវជ្រាវផងដែរ។
លោកថា៖ «ក្រសួងលើកទឹកចិត្តដល់ប្អូនស្រីដែលមានបញ្ហានៅកន្លែងការងារនេះទាក់ទងមកកាន់ក្រសួងក្នុងករណីដែលប្អូនស្រីមានតម្រូវការលើដំណោះស្រាយ។ ក្រសួងមានលទ្ធភាពក្នុងការពិនិត្យថាតើករណីនេះមានបញ្ហាអ្វីហើយរឿងអ្វីកើតឡើងដោយពិតប្រាកដ»។
លោកបញ្ជាក់ថាក្រសួងមានលេខទូរស័ព្ទ ១២៨៦ ដែលជាលេខទទួលរាល់បណ្ដឹងទាំងអស់ពាក់ព័ន្ធនឹងការរំលោភបំពាននៅកន្លែងការងារ។
ក្នុងវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី៩ ខែកុម្ភៈ ម្ចាស់គណនី Fa Lata បានលើកឡើងថានាងត្រូវបានក្រុមហ៊ុនមួយបញ្ឈប់ចេញពីការងារបន្ទាប់ពីម្ចាស់ក្រុមហ៊ុននោះបានឃើញនាងសម្រាកគេងនៅកន្លែងធ្វើការនៅម៉ោង១២ និង៤៥នាទី ជាម៉ោងសម្រាកការងារ។ នាងបានសំដែងការហួសចិត្តចំពោះករណីនេះជាខ្លាំង។
ខណៈវីដេអូនេះកំពុងមានការចាប់អារម្មណ៍ច្រើនពីមហាជន ម្ចាស់គណនីដដែលក៏បានបង្ហោះនូវនូវលិខិតសុំឈប់មួយច្បាប់ផងដែរ ដោយក្នុងនោះបានដាក់មូលហេតុនៃការសុំឈប់ថា «ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារភ្លាមៗដោយលើកហេតុផល ខ្ញុំបានសម្រាកគេងនៅកន្លែងធ្វើការនៅម៉ោងសម្រាកការងារវេលាម៉ោង ១២:៤៥នាទី»។

នៅថ្ងៃទី១០ ខែកុម្ភៈ ម្ចាស់គណនី Fa Lata បានបង្ហោះបន្ថែមដែរថានាងមិនចង់បានសំណងអ្វីពីក្រុមហ៊ុនចាស់នាងទេ និងសង្ឃឹមថាក្រុមហ៊ុនផ្សេងទៀតគួរថែរក្សាបុគ្គលិករបស់ពួកគេឱ្យល្អ។
ករណីនេះអ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានលើកទឹកចិត្តដល់ម្ចាស់គណនីហ្វេសបុកខាងលើដាក់បណ្ដឹងមកក្រសួងប្រសិនជាមានតម្រូវការឱ្យមានដំណោះស្រាយ ខណៈលោកថាក្រសួងមានលទ្ធភាពពិនិត្យថាមានរឿងអ្វីពិតប្រាកដនៅពីក្រោយការបញ្ឈប់បុគ្គលិកនេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


