Connect with us

ព័ត៌មានជាតិ

ស្ពាន​មេទឹក​កាត់ផ្តាច់ អ្នកស្រី មុំ ច្រឹក ត្រូវ​ប្តូរ​មុខ​​របរពីលក់ចាប់ហ៊ួយ​មុខផ្ទះ​​ មក​​ត្បាញអំបោស​លក់​ដើម្បី​បាន​ចំណូល​ចិញ្ចឹម​​​ជីវិត​

បានផុស

នៅ

ក្រោយ​ស្ពាន​មេទឹក​នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ ៥៥ ក្នុង​ស្រុក​វាលវែង​ រង​ការ​ទម្លាក់​គ្រាប់​បែក​កាត់ផ្តាច់​​ទាំងស្រុង​អំឡុង​សង្រ្គាមឈ្លាន​ពាន​ពី​យោធា​ថៃ ពេលនេះ អ្នកស្រី មុំ ច្រឹក ត្រូវ​​ផ្លាស់ប្តូរ​មុខ​របរថ្មី​ដើម្បី​រក​ចំណូល​ចិញ្ចឹម​ជីវិត។

លំនៅដ្ឋាន​របស់​អ្នកស្រី មុំ ច្រឹក នៅ​ជាប់​ស្ពាន​មេទឹក​នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិសាត់​ គឺ​នៅ​ក្បែរ​បង្គោល​គីឡូម៉ែត្រ​​លេខ ១៦៩ តាមផ្លូវ​ជាតិ​លេខ ៥៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ឥលូវតាំងពីស្ពានកាត់ផ្ដាច់មក​​ក្រោមទម្ងន់គ្រាប់បែក​​ទម្លាក់ពី​យន្តហោះ​របស់​​យោធាថៃ​ ការ​លក់ដូរ​មាន​ភាព​ស្ងប់ស្ងាត់​ជាងមុនយ៉ាងខ្លាំង»។ អ្នកស្រី មុំ ច្រឹក អះអាង។

​មុន​​ផ្ទុះ​សង្រ្គាម​​អ្នកស្រី​មាន​លក់ដូរ​នំ​ចំណី ភេសជ្ជៈ​សម្រាប់​បម្រើ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរឆ្លងកាត់​។ ខណៈ​ដែល​ពីមុន​មាន​មនុស្ស​ហូរហែធ្វើ​ដំណើរ​ឆ្លង​កាត់តាមស្ពានឆ្លង​ទៅ​ច្រក​ថ្ម​ដា​ ដែលធ្វើឱ្យ​ការលក់​ដូរ​មានភាពកុះករប៉ុន្តែ​បច្ចុប្បន្ន​មិន​មាន​ចរាចរណ៍ឆ្លងកាត់ទៀតទេ។

អ្នកស្រី មុំ ច្រឹក ប្រាប់​ថា «ឥលូវ​នំចំណី គ្រឿងភេសជ្ជៈ ស្រា បារី ត្រូវបានកាត់បន្ថយ​លក់​តិចតួច​ប៉ុណ្ណោះ ព្រោះ​មិនសូវមានអ្នកទិញដូចមុន»។

ដោយសារការលក់ដូរជួបការលំបាក អ្នកស្រី មុំ ច្រឹក ត្រូវ​រក​មុខរបរ​បន្ថែម​តាមរយៈ​ការ​ដើរ​បេះ​ដើម​ស្មៅ​លើភ្នំ​ដើម្បី​ក្រង​ធ្វើ​អំបោស​លក់ ដែល​ដើមស្មៅទាំង​នេះ​អាច​រក​បាន​នៅ​ក្នុងភូមិសាស្រ្ត​​ស្រុក​វាលវែង។

ដោយ​​​ត្រូវចំណាយ​ពេល​ ៣ ទៅ ៥ ថ្ងៃ​ ការ​ក្រង​អំបោស​ពីដើមស្មៅ​​អ្នកស្រី​​អាច​បោះ​លក់បាន​ ១ តម្លៃ ៣ ពាន់​រៀល ដោយ​​មានម៉ូយមកទិញដល់កន្លែង ហើយ​ដឹក​យក​ទៅ​ចែក​ចាយ​បន្តនៅខេត្តពោធិ៍សាត់ បាត់ដំបង និងរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម