ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ កំពុងបន្តគម្រោងជួសជុលបង្កាន់ដៃនាគរានហាលខាងកើត ប្រាសាទបន្ទាយសំរ៉ែ
អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ កំពុងបន្តគម្រោងជួសជុលរានហាលខាងកើតប្រាសាទបន្ទាយសំរ៉ែ ដោយនៅឆ្នាំថ្មីនេះ គម្រោងបានដំណើរការជួសជុលបង្កាន់ដៃនាគ នៅជ្រុងខាងត្បូង។

លោក ឡុង ណារី ប្រធានគម្រោងជួសជុលនៅប្រាសាទបន្ទាយសំរ៉ែ បានលើកឡើងថា ក្រោយបញ្ចប់ការងារជួសជុលនៅផ្នែកខាងក្រោម ក្រុមការងាររបស់លោកបានចាប់ផ្តើមជួសជុល នៅផ្នែកខាងលើនៃបង្កាន់ដៃនាគ នៃរានហាលខាងកើត ជ្រុងខាងត្បូង។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំជួសជុល និងឆ្លាក់ជើងទម្រនាគ និងផ្គុំបំណែកចម្លាក់ខ្លះ ដែលប្រមូលបាននៅជុំវិញ។
បើតាមលោក ឡុង ណារី កត្តាដែលនាំឱ្យថ្មខូចខាតនៅរានហាលប្រាសាទបន្ទាយសំរ៉ែ រួមមានកត្តាមនុស្ស និងធម្មជាតិ ហើយរុក្ខជាតិបានដុះចាក់ឫសតាមថ្ម បណ្តាលឱ្យថ្មខ្លះបាក់បែក ហែក និងញែកចេញពីគ្នា។ លោកបានបញ្ជាក់ថា គម្រោងជួសជុលបង្កាន់ដៃនាគនេះ ចាប់ផ្តើមនៅខែមករា ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦។

សូមជម្រាបថា គម្រោងជួសជុលរានហាលខាងកើតប្រាសាទបន្ទាយសំរ៉ែ គឺស្ថិតនៅក្នុងគម្រោងបណ្ដុះបណ្ដាលផ្នែកអភិរក្សថ្មដល់មន្រ្តី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលមកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌។ គម្រោងនេះ បង្រៀនដោយគ្រូបង្គោលខ្មែរ និងអាល្លឺម៉ង់ ដោយសិក្សាលើទ្រឹស្តី និងចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានប្រាសាទបន្ទាយសំរ៉ែ៕











អត្ថបទ៖ នាង សំណាង រូបភាព៖ ស៊ិន ប្រណី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


