Connect with us

ព័ត៌មានជាតិ

កម្ពុជា​ដាក់ចេញ​ការងារ​អាទិភាព​ចំនួន​៤​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​បាន​នឹង​កំពុង​ផ្តោត​ជា​សំខាន់​លើ​ការងារ​អាទិភាព​ចំនួន​៤​ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ដែល​កំពុង​រាំងស្ទះ​ដល់​កំណើន​នៃ​ការអភិវឌ្ឍ​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើក​ឡើង​បែបនេះ​ក្នុង ឱកាស​ដែល​លោក​បាន​ចូលរួម​កិច្ច​ប្រជុំតុមូល ស្តី​ពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​២០៣០ ក្រោម​ប្រធានបទ (Building Back Better) ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​រៀបចំ​ដោយ​ធនាគារពិភពលោក​ដោយ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុង​ហ្គោ​លី ប៉ា​ពូ​ញូ​ហ្គី​នេ ហ្វីលីពីន វៀតណាម និង​ទី​ម័​រ​ខាងកើត និង​មាន​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) អគ្គលេខាធិការ​អាស៊ាន និង​អង្គការ​ជាតិ និង​អន្តរជាតិ​ផងដែរ​។

លោក​វេ​ង​សាខុន​បាន​បន្តថា​ការងារ​សំខាន់ៗ​ចំនួន​៣​នោះ​រួមមាន​១- ជំរុញ​ការ​អភិវឌ្ឍ​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម​និង​ដំណាំ​ឧស្សាហកម្ម ដោយ​លើកកម្ពស់​ផលិតភាព គុណភាព និង​សុវត្ថិភាព ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់ និង​ទីផ្សារ​ក្នុងស្រុក តាមរយៈ​ការប្រើប្រាស់​ពូជ​ដំណាំ​មានគុណ​ភាព ការធ្វើ​ពិពិធ​កម្ម​ប្រភេទ​ដំណាំ ការអនុវត្ត​បច្ចេកទេស​ទំនើប ការលើកកម្ពស់​ការអនុវត្ត​កសិកម្ម​ល្អ និង​ការផ្តល់សេវា​បច្ចេកទេស​កសិកម្ម​ថ្មី និង​បច្ចេកវិទ្យា​វៃឆ្លាត​ធន់​នឹង​អាកាសធាតុ​ដល់​កសិករ និង​សហគមន៍​កសិកម្ម​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ការ​ពង្រឹង​វិធានការ​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ ដើម្បី​កាត់បន្ថយ​ការ​រាតត្បាត​សមាសភាព​ចង្រៃ ព្រមទាំង​ត្រូវ​ត្រៀម​បម្រុង​គ្រាប់ពូជ​ដំណាំ​សម្រាប់​ចែក​ជូន​ដល់​កសិករ ដើម្បី​ស្តារ​ផលិតកម្ម​ដំណាំ​នៅតាម​តំបន់​ដែល​រងគ្រោះ​ដោយសារ​កត្តា​ធម្មជាតិ។

បន្ថែម​លើស​ពី​នេះ ក្រសួង​បន្ត​ជួយ​ដល់​ប្រជាកសិករ​តាម​គ្រប់​រូបភាព​សំដៅ​ដល់​ការបង្កើត​កសិដ្ឋាន​ថ្មីៗ ព្រមទាំង​គាំទ្រ និង​ពង្រីក​ទំហំ​ផលិតកម្ម​ស្បៀង​ដែល​ឆាប់​ផ្តល់​ផល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​ទី​២.​ការជំរុញ​ការ​ចិញ្ចឹម​សត្វ ធានា​ការផ្គត់ផ្គង់​សាច់ និង​ផលិត​ផល​សាច់​ដែលមាន​គុណភាព អនាម័យ និង​សុវត្ថិភាព សម្រាប់​បំពេញតម្រូវការ​ហូបចុក​របស់​ប្រជាពលរដ្ឋ លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដែល​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​ឱ្យ​បង្កើន​ការ​ចិញ្ចឹម និង​ឈានទៅ​ប្រែ​ក្លាយទៅជា​ការចិញ្ចឹម​សត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​។ ជំរុញ​ផលិតកម្ម​ចំណី​សត្វ បង្កើន​ទុន​សម្រាប់​ការទិញ​វត្ថុធាតុដើម​ក្នុងស្រុក ធានា​នូវ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមស្រប​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ទី​៣- ជំរុញ​ការ​អភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​រូបភាព​ដល់​ប្រជាកសិករ និង​អ្នកវិនិយោគ ដើម្បី​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ត្រី រក្សាបាន​តុល្យភាព​តម្លៃ​ទីផ្សារ ព្រមទាំង​ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ បង្កើន​ការផលិត​កូន​ត្រី​ពូជ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចែកចាយ​ដល់​កសិករ​នៅ​តំបន់​ដែល​មាន​សក្តានុពល​ក្នុង​ការ​ធ្វើ​វារីវប្បកម្ម ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុ​ដល់​សហគមន៍​នេសាទ ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម​។

ចំណែក​ទី​៤- រៀបចំ​កសាង​គម្រោង ផែនការ​ផលិតកម្ម​ស្បៀង ស្របតាម​ផែនការមេ​វិស័យ​កសិកម្ម​ឆ្នាំ​២០៣០ និង​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​នេះ ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀងអាហារ (​បន្លែ ផ្លែឈើ ត្រី សាច់​) សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​ការ​ហូបចុក​ក្នុង​ប្រទេស​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។

ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារពិភពលោក អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ លេខាធិការដ្ឋាន​អាស៊ាន ព្រមទាំង​បណ្តា​ប្រទេស​ជា​មិត្ត ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំតុមូល​នេះ ដែលជា​និច្ច​ជា​កាល​បាន​ខិតខំ​និង​សហការ​យ៉ាង​ល្អ​ក្នុង​ការ​ធានា​បាន​នូវ​ប្រព័ន្ធ​ស្បៀង​សម្រាប់​ប្រទេស​រៀងខ្លួនៗ ដើម្បី​រួមចំណែក​ដល់​ការធានាបាន​នូវ​សន្តិសុខ​ស្បៀង​ជា​សាកល​៕

ដោយ​ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២០ នាទីutes មុន

លោក Josep Muñoz សរសើរ Breno លេងដំបូង​បាន​យ៉ាង​ល្អ

ប ស ស
ព័ត៌មានជាតិ៥១ នាទីutes មុន

សមាជិក ប ស ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប ស ស អាចបង់ភាគទានតាមរយៈធនាគារដៃគូចំនួន៤

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១៤ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម