ព័ត៌មានជាតិ
ក្រសួងអប់រំរៀបចំឱ្យមានប្រព័ន្ធអធិការកិច្ចសាលាបែបទំនើប និងតាមភូមិសិក្សាដើម្បីធានាគុណភាពអប់រំកាន់តែប្រសើរ
ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំឱ្យមានប្រព័ន្ធអធិការកិច្ចសាលាបែបទំនើប និងតាមភូមិសិក្សាដើម្បីលើកកម្ពស់កំណែទម្រង់សាលារៀន និងធានាគុណភាពអប់រំកាន់តែប្រសើរ។

នៅក្នុងកិច្ចប្រជុំរៀបចំអនុវត្តស្តីពីយុទ្ធសាស្ត្រអធិការកិច្ច ដើម្បីលើកកម្ពស់កំណែទម្រង់សាលារៀននៅព្រឹកថ្ងៃទី២មីនា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំឱ្យមានប្រព័ន្ធអធិការកិច្ចមុខវិជ្ជា និងតាមភូមិសិក្សា ក្នុងគោលដៅបង្កើតជាប្រព័ន្ធធានាគុណភាពអប់រំ និងជំរុញការអនុវត្តគោលនយោបាយអប់រំផ្សេងៗឱ្យមានប្រសិទ្ធភាព ដោយផ្តោតលើការរៀបចំជាស្តង់ដារួមសម្រាប់ការវាយតម្លៃ និងអធិការកិច្ច ការធ្វើកំណែទម្រង់ការបណ្ដុះបណ្ដាល និងការទទួលស្គាល់មន្ត្រីអធិការកិច្ច។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា «ប្រព័ន្ធអធិការកិច្ចសាលាបែបទំនើបមិនត្រឹមតែជាយន្តការធានាគណនេយ្យភាពនោះទេ ថែមទាំងជាកត្តាលីករសម្រាប់កំណែទម្រង់សាលារៀន ការអភិវឌ្ឍវិជ្ជាជីវៈ និងការកែលម្អជាប្រចាំ។ ក្នុងន័យនេះ អង្គភាពទទួលបន្ទុកត្រួតពិនិត្យទាំងអស់នឹងត្រូវអនុវត្តប្រព័ន្ធអធិការកិច្ចបែបថ្មីនេះរួមគ្នា»។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារជំនាញបន្តបន្ស៊ីគ្នារវាងការធ្វើកំណែទម្រង់ក្របខណ្ឌអធិការកិច្ចសាលារៀន និងការអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីគាំទ្រដល់ការកែលម្អស្តង់ដាសាលារៀន និងការទទួលស្គាល់គុណភាពសាលារៀន ការពង្រឹងវិជ្ជាជីវៈអធិការ ដោយត្រូវជ្រើសរើសមន្ត្រីដែលមានបទពិសោធអនុវត្តជាក់ស្តែង សំដៅកែលម្អការបង្រៀន និងរៀន ការគ្រប់គ្រងសាលារៀន ការលើកកម្ពស់គុណភាពសិក្សារបស់សិស្ស ការលើកទឹកចិត្តការគាំទ្រសាលារៀន និងការដាក់ទណ្ឌកម្មវិន័យ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា «ដើម្បីពង្រឹងស្តង់ដាសាលារៀន និងសមត្ថភាពការងារសាលារៀន ទាមទារចាំបាច់នូវប្រព័ន្ធអធិការកិច្ចសាលារៀនមួយដែលមានលក្ខណៈវិជ្ជាជីវៈ តម្លាភាព និងតម្រង់ទិសកែលម្អ គាំទ្រដល់កំណែទម្រង់សាលារៀន គណនេយ្យភាព និងការកែលម្អគុណភាពអប់រំជាបន្តបន្ទាប់។ អធិការកិច្ចសាលារៀនមានតួនាទីសំខាន់ក្នុងការធានាថាស្តង់ដាអប្បបរមាត្រូវបានអនុវត្ត កំណត់គម្លាតខ្វះខាតក្នុងការបង្រៀន ការរៀន និងការគាំទ្រសាលារៀន ដើម្បីកែលម្អការអនុវត្តប្រព័ន្ធប្រកបដោយនិរន្តរភាព»។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថាអធិការកិច្ចដែលមានប្រសិទ្ធភាពបំផុតគឺមានលក្ខណៈអភិវឌ្ឍន៍ ផ្អែកលើភស្តុតាង និងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងការកែលម្អសាលារៀន និងកំណែទម្រង់ប្រព័ន្ធអប់រំ។ក្នុងន័យនេះក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវបន្តកិច្ចសហការគ្នាឱ្យបានល្អប្រសើរ ដោយត្រូវចុះទៅពិនិត្យស្វែងយល់ផ្ទាល់ដល់សាលារៀនចាប់ពីដើមឆ្នាំសិក្សា ដើម្បីជាមូលដ្ឋានដល់ការវាយតម្លៃ និងដាក់ចេញនូវវិធានការគាំទ្រសាលារៀនឱ្យចំគោលដៅ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


