ព័ត៌មានជាតិ
ប្រជាសហគមន៍នៅមណ្ឌលគិរី ចាប់ផ្ដើមនាំគ្នាប្រមូលទឹកឃ្មុំព្រៃធម្មជាតិ ពីខែមីនាតទៅ
ប្រជាសហគមន៍នៅខេត្តមណ្ឌលគិរី ចាប់ផ្តើមនាំគ្នាចេញទៅប្រមូលផលទឹកឃ្មុំព្រៃធម្មជាតិ ចាប់ពីដើមខែមីនានេះតទៅ។ ទឹកឃ្មុំទាំងនេះប្រមូលបានពីអនុផលព្រៃឈើ ខណៈខេត្តភូមិភាគឦសានមួយនេះមានព្រៃភ្នំធម្មជាតិសម្បូរបែប និងជាជម្រកសត្វព្រៃសំខាន់ៗ ដូចជា ជំរកសត្វព្រៃភ្នំព្រេច)Phnom Prich Wildlife Sanctuary)។ រដូវនេះត្រូវបានរំពឹងថានឹងផ្តល់ទិន្នផលល្អ ដោយសារអាកាសធាតុអំណោយផល និងមានផ្កាព្រៃច្រើនតាមតំបន់ភ្នំ និងព្រៃស្រអាប់។

ប្រជាសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋនៅតំបន់ជាប់ព្រៃ បានចាប់ផ្តើមចូលព្រៃប្រមូលទឹកឃ្មុំតាមរបៀបប្រពៃណី ដែលគោរពតាមបច្ចេកទេសអភិរក្ស ដើម្បីរក្សាពូជឃ្មុំ និងធនធានធម្មជាតិឲ្យបានយូរអង្វែង។ ការប្រមូលទឹកឃ្មុំព្រៃមិនត្រឹមតែជាមធ្យោបាយបង្កើនចំណូលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ និងជីវភាពប្រចាំថ្ងៃរបស់សហគមន៍ផងដែរ។

លោក ស្រុះ វឿន អាយុ ៥៦ ឆ្នាំ ប្រធានសហគមន៍រនុសខ្ញែង ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋជាជាតិដើមភាគតិចក្នុងសហគមន៍កំពុងមមាញឹកចូលព្រៃប្រមូលទឹកឃ្មុំព្រៃធម្មជាតិ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។លោកបន្តថា រដូវទឹកឃ្មុំព្រៃសម្បូរមានចន្លោះពីខែកុម្ភៈដល់ខែមេសា។ ទោះជាយ៉ាងណា ឆ្នាំនេះរដូវប្រមូលផលមកយឺតជាងរាល់ឆ្នាំ ដោយសារការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឲ្យសំបុកឃ្មុំដាក់ក្បាលទឹកយឺត។
ជាមួយគ្នានេះ លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា តាមការសម្គាល់របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ពួកគេតែងចូលប្រមូលផលទឹកឃ្មុំព្រៃចាប់ពីខែកុម្ភៈ ដល់ខែមេសា។ ចំពោះការចូលប្រមូលអនុផលព្រៃឈើក្នុងដែនជម្រកអភិរក្ស ក្នុងនាមជាមន្ត្រីពាក់ព័ន្ធ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រមូលផលដោយប្រុងប្រយ័ត្ន ដោយត្រូវពន្លត់ភ្លើងឲ្យបានរួចរាល់មុនចាកចេញពីកន្លែងយកឃ្មុំ ព្រោះអាចបង្កហានិភ័យអគ្គិភ័យព្រៃឈើ។ ជាពិសេស ត្រូវជៀសវាងការកាប់បំផ្លាញដើមឈើ។
មន្ត្រីជំនាញរូបនេះ ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋអនុវត្តការប្រមូលសំបុកឃ្មុំតាមស្តង់ដារ ដើម្បីធានាគុណភាពទឹកឃ្មុំ អនាម័យ សុវត្ថិភាព និងបង្កើនតម្លៃទីផ្សារឲ្យកាន់តែល្អប្រសើរ។ បន្ថែមពីនេះ ការអភិវឌ្ឍផលិតផលទឹកឃ្មុំព្រៃ និងការផ្សព្វផ្សាយតាមរយៈទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តខេត្តនេះ នឹងជួយលើកកម្ពស់ជីវភាពសហគមន៍ និងចូលរួមថែរក្សាការពារធនធានព្រៃឈើឲ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានគេស្គាល់ថាមានរសជាតិឈ្ងុយឆ្ងាញ់ និងគុណភាពខ្ពស់ ដោយសារបរិស្ថានធម្មជាតិស្អាត និងមានផ្កាព្រៃចម្រុះប្រភេទ។ រដូវប្រមូលទឹកឃ្មុំជាទូទៅបន្តរហូតដល់ខែឧសភា ឬខែមិថុនា អាស្រ័យលើស្ថានភាពអាកាសធាតុអំណោយផល៕
អត្ថបទ៖ រៀម សុខហេង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣០ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


