ព័ត៌មានជាតិ
ពិនិត្យសំណាកនៅមុខបុរីប៉េង ហួត ច្បារអំពៅ រកឃើញវិជ្ជមាន៦នាក់ ភាគច្រើនជាអាជីវករ
ទីតាំងពិនិត្យសំណាករកអ្នកមានវិជ្ជមានកូវិដ១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ មុខបុរីប៉េង ហួត ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៦នាក់ ដែលភាគច្រើនជាអ្នកលក់ដូរនៅផ្សារដើមគរ និងផ្សារច្បារអំពៅ។

តាមប្រភពពីលោក ស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ទីតាំងពិនិត្យសំណាកអ្នកសង្ស័យផ្ទុកជំងឺកូវីដ១៩ ដែលភាគច្រើនជាអាជីវករលក់ដូរនៅផ្សារលើ ក្រោមច្បារអំពៅ ស្ថិតនៅទីតាំងខាងលើ គឺនៅពាក់កណ្តាលថ្ងៃទី២៤ ខែមេសា ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩បានចំនួន៦នាក់។
លោកនាយករងរដ្ឋបាលបានបន្តថា ការពិនិត្យរកអ្នកជំងឺកូវីដ១៩នេះ គឺធ្វើឡើងរយៈពេល៣ថ្ងៃហើយ ដើម្បីស្វែងរកអ្នកជំងឺជាអាជីវករផ្សារក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរួមនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅខណ្ឌច្បារអំពៅដោយពុំចាំបាច់ធ្វើដំណើទៅពិនិត្យសំណាកនៅតាមមន្ទីរពេទ្យរដ្ឋខណ្ឌដែលមន្ទីរពេទ្យមួយចំនួនជាទីតាំងដែលត្រូវបិទខ្ទប់។

ក្នុងនោះលោកនាយករងរដ្ឋបាលបានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលសង្ស័យថាខ្លួនមានការសង្ស័យពីសុខភាពសូមអញ្ជើញមកធ្វើការពិនិត្យសំណាកនៅទីតាំងខាងលើផង៕
អត្ថបទ ៖ នរា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


