ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់មានក្រុមហ៊ុនចំនួន ៣ ទទួលបានដីសម្បទានសេដ្ឋកិច្ចវិនិយោគដាំដុះដំណាំកសិឧស្សាហកម្មលើផ្ទៃដីជាង ២ ម៉ឺនហិកតា
ខេត្តពោធិ៍សាត់មានក្រុមហ៊ុនចំនួន ៣ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាំដុះដំណាំកសិឧស្សាកម្មនៅលើផ្ទៃដីសរុបចំនួន ២០ ៦៩៥,៥១ ហិកតា។
ក្នុងរបាយការណ៍របស់រដ្ឋបាលខេត្តបានបង្ហាញថា ក្រុមហ៊ុនចំនួន ៣ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចវិនិយោគដាំដុះដំណាំកសិឧស្សាហកម្មក្នុងនោះមាន ក្រុមហ៊ុនភាពីម៉ិចចំនួន ១៤ ៧២១ ហិកតា ក្រុមហ៊ុន MDS ចំនួន ៤ ៣៣៨ ហិកតា និងក្រុមហ៊ុនរតនាវិសាលចំនួន ១ ៦៣៦,៥១ ហិកតា។

ក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនឈូសឆាយបានសរុបចំនួន ១៣.៩៩៧ហ.ត និងដាំដុះសរុបបាន ១២.២៩០ហ.ត ក្នុងនោះ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ រតនា វិសាល ឈូសឆាយបាន ៩៣០ ហ.ត ដាំដុះបាន ៨៦០ហ.ត រួមមាន ដំឡូងមី ចំនួន ៤៦៦ ហិកតា ស្វាយកែវរមៀតចំនួន ៤០ ហិកតា ស្វាយចន្ទីចំនួន ៤ ហិកតា និងស្រូវចំនួន ៣៥០ ហិកតា។
ក្រុមហ៊ុន ភាពីមិច ឈូសឆាយបាន ៩.៨៥០ ហិកតា ដាំដុះបាន ៨.៤៣០ ហិកតា (ដំឡូងមី) និងក្រុមហ៊ុន អឹម ឌី អេសនីហរ័ណ អាហរ័ណ MDS Import Export Co. Ltd ឈូសឆាយបាន ៣.២១៧ ហិកតា ដាំដុះបាន ៣.០០០ ហិកតា (កៅស៊ូ)។
ពាក់ព័ន្ធដំណាំស្រូវជាដំណាំដ៏មានសក្តានុពល ខេត្តជាប់បឹងទន្លេសាបនេះមានផ្ទៃដីដាំដុះស្រូវសរុបចំនួន ២២៩.៩៥២ ហ.ត (ស្រូវប្រាំង ៦២.៩០៥ហ.ត និងស្រូវវស្សា ១៦៧.០៤៧ហ.ត) ដែលទទួលបានបរិមាណផលស្រូវសរុប ៩៣៨.៨៩៨ តោន (ស្រូវប្រាំង ២៦៦.៨៥៧តោន និងស្រូវវស្សា ៦៧២.០៤២តោន)។
ខេត្តមានរោងម៉ាស៊ីនកិនស្រូវសរុបចំនួន ២២ រោងម៉ាស៊ីន ក្នុងនោះខ្នាតធំចំនួន ០២ (សមត្ថភាពកិនស្រូវ ១.០០០ តោនក្នុង ១ ថ្ងៃ សមត្ថភាពស្តុកស្រូវ-អង្ករ ២.៥០០-៥.០០០តោន/រោង និងសមត្ថភាពទិញស្រូវ ២៨.០០០-៤០.០០០ តោនក្នុង១ឆ្នាំ)។
រោងម៉ាស៊ីនខ្នាតមធ្យមចំនួន ០៧ (សមត្ថភាពកិនស្រូវ ១៥-៣០តោនក្នុង ១ ថ្ងៃ សមត្ថភាពស្តុកស្រូវ-អង្ករ ១០០-១.០០០ តោន/រោង និងសមត្ថភាពទិញស្រូវ ១០០-៣.០០០ តោនក្នុង ១ ឆ្នាំ)និងខ្នាតតូចចំនួន ១៣ (សមត្ថភាពកិនស្រូវ ៥-៨ តោនក្នុង ១ ថ្ងៃ សមត្ថភាពស្តុកស្រូវ-អង្ករ ១២-១.០០០តោន/រោង និងសមត្ថភាពទិញស្រូវ ១០-២.០០០ តោនក្នុង ១ ឆ្នាំ)។
បន្ថែមពីនេះក្នុងខេត្តក៏មានរោងចក្រដំឡូងមីចំនួន ១ ដែលមានសមត្ថភាពកិន ១ ថ្ងៃបាន ៣៣៣តោន និងឃ្លាំងស្តុកបាន ៦០០ តោន៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


