ព័ត៌មានជាតិ
ទីតាំងកម្សាន្តនិងម៉ាស្សា ៣៦២កន្លែង នៅភ្នំពេញ ត្រូវអាជ្ញាធរចុះបិទ
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបិទទីតាំងសេវាកម្សាន្តទេសចរណ៍ និងសេវាកម្មសុខភាពចំនួន៣៦២ទីតាំង។

តាមរយៈរបាយការណ៍របស់ខ្លួនចុះថ្ងៃទី១១វិច្ឆិកានេះ លោកម៉ម វាសនាបានបន្តថា «ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទទីតាំងសេវាកម្សាន្តទេសចរណ៍និងសេវាកម្មសុខភាព នៅតាមរដ្ឋបាលខណ្ឌទាំង១៤ ចំនួន៣៦២ទីតាំង»។ លោកបានបន្ថែមថា ទីតាំងទាំង៣៦២នោះ រួមមានហាងខារ៉ាអូខេចំនួន១០៩ទីតាំង ហាងឌីស្កូតែកចំនួន៣៩ ហាងបៀរហ្គាឌិនចំនួន២១កន្លែង ម៉ាស្សាចំនួន១៨៥កន្លែងនិងស្ប៉ាប្រមាណ៨កន្លែង។ លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌទាំង១៤ បន្តបិទនិងឃ្លាំមើលទីតាំងសេវាកម្សាន្តទេសចរណ៍ និងសេវាកម្មសុខភាព ដែលនៅសេសសល់ជាបន្តទៀត។


គួរបញ្ជាក់ថា ការសម្រេចបិទសេវាកម្សាន្តទេសចរណ៍ និងសេវាកម្មសុខភាពទាំងនេះ គឺដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ រថយន្តស្ទូច បើកទាក់ខ្សែភ្លើងបង្កឲ្យរលំបង្គោលភ្លើងកកស្ទះចរាចរនៅផ្លូវលេខ51កែង108
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


