ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យដាក់បម្រាមគោចរក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតរយៈពេល២សប្តាហ៍
រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរយៈពេល២សប្ដាហ៍ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៦ខែមេសា រហូតដល់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថាត្រូវបានផ្អាកការធ្វើសកម្មភាពចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ចាប់ពីម៉ោង២០យប់ដល់ម៉ោង៥ព្រឹកជាកំហិតលើកលែងតែចំពោះករណីការដឹកជញ្ជូនទំនិញធុនធន់ធ្ងន់ពីព្រំដែនថៃមកព្រំដែនកម្ពុជានិងពីព្រំដែនកម្ពុជាទៅព្រំដែនថៃ។

ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។ការធ្វើដំណើររបស់បុគ្គលិក ក្រុមគ្រូពេទ្យផ្នែករដ្ឋឯកជនមន្ត្រីរាជការក្រុមពន្លត់អគ្គីភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ការធ្វើចរាចរណ៍រថយន្តកុងតឺន័ររថយន្តសម្រាប់បម្រើការដឹកជញ្ជូននិងផ្គត់ផ្គង់ការដ្ឋានសំណង់រថយន្តបាញ់បេតុងរថយន្តដឹកជញ្ជូនសំរាមសំណល់រឹងនិងការធ្វើដំណើរស្របច្បាប់ផ្សេងទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា បុគ្គលឬនីតិបុគ្គលទាំងឡាយដែលមិនអនុវត្តតាមខ្លឹមសារខាងលើនឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធធរមាន៕



អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


