ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់UN សន្យាផ្តល់ការគាំទ្រដល់កម្ពុជាធានាចាកចេញពីប្រទេសអភិវឌ្ឍតិចតួចឆ្នាំ ២០២៩
មន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ (UN) បានសន្យាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដើម្បីធានាឱ្យប្រទេសអាចចាកចេញពីប្រភេទប្រទេសអភិវឌ្ឍតិចតួច នៅត្រឹមឆ្នាំ ២០២៩ ខាងមុខនេះ។ ការសន្យានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើរបស់ភាគីកម្ពុជា សុំការគាំទ្រដល់ផែនការរដ្ឋាភិបាលក្នុងការបោះជំហានចេញពីប្រភេទប្រទេសអភិវឌ្ឍតិចតួច ឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ការសន្យានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានដែនសមុទ្រ និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ ហៅកាត់ (UN-OHRLLS) នៅថ្ងៃទី ៣១ខែមីនានេះ ។ នេះបើតាមខ្លឹមសារនៃជំនួបផ្តល់ដោយអាជ្ញាធរមីនកម្ពុជា។
នាឱកាសនេះ ភាគីកម្ពុជាស្នើសុំឱ្យ UN-OHRLLS ផ្តល់នូវភាពជាដៃគូក្នុងការគាំទ្រដល់ប្រទេសកម្ពុជា បានចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ដោយរលូននិងប្រកបដោយចីរភាព នៅក្នុងឆ្នាំ២០២៩។
ជាការឆ្លើយតប លោកស្រី Rabab Fatima បេ្តជ្ញាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការធានាកម្ពុជាអាចចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចដោយរលូននិងប្រកបដោយចីរភាព នៅក្នុងឆ្នាំ២០២៩ ខាងមុខ។ ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានយ៉ាងល្អប្រសើរ។
ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនចំពោះ លោកស្រីRabab Fatima ដែលបានផ្តល់នូវកិត្តិយសចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ក្រោមកិច្ចសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់កម្ពុជា ជាមួយ UN-ESCAP និងការិយាល័យតំណាងជាន់ខ្ពស់ UN-OHRLLS។

គួរជម្រាបថា កម្ពុជាមានផែនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០២៩ បន្ទាប់ពីបានបំពេញលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ច-សង្គមទាំង ៣ (ប្រាក់ចំណូល, ធនធានមនុស្ស, និងភាពធន់សេដ្ឋកិច្ច) ក្នុងការវាយតម្លៃឆ្នាំ ២០២១ និង ២០២៤។ នេះជាសមិទ្ធផលប្រវត្តិសាស្ត្រដែលបង្ហាញពីកំណើនរឹងមាំ ប៉ុន្តែកម្ពុជានឹងប្រឈមការបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្ម (EBA) និងការអនុគ្រោះនានា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


