Connect with us

ព័ត៌មានជាតិ

ចាប់រថយន្តយីឌុបដឹកឈើបម្រុងលោតឆ័ត្រទៅទីផ្សារងងឹត

បានផុស

នៅ

សៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើស្រុកជីក្រែង​ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់រថយន្តយីឌុប១គ្រឿងដឹកឈើល្មើសច្បាប់ (ប្រភេទលេខ១) បម្រុងលោតឆ័ត្រទៅរកទីផ្សារងងឹត។

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានមានប្រសាសន៍ថា កម្លាំងរដ្ឋបាលព្រៃឈើផ្នែកជីក្រែង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់រថយន្តយីឌុប១គ្រឿងម៉ាក ហីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D 7657 ដឹកឈើឈ្លីចល្មើសច្បាប់(ប្រភេទលេខ១) ដែលកំពុងធ្វើចរាចរតាមដងផ្លូវជាតិលេខ៦ក្នុងនៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។ លោកបន្តថា ឈើទាំងនោះកម្លាំងសមត្ថកិច្ចជំនាញបានអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង ដើម្បីវាស់វែងធ្វើកំណត់ហេតុទៅតាមផ្លូវច្បាប់។

លោកបន្ថែមថា ឈើទាំងនេះខាងលោកនៅមិនទាន់បានដឹងបរិមាណនៅឡើយទេ ដោយរង់ចាំរាប់ចំនួនសិន។ តែឈើទាំងនេះអាចមានរហូតដល់ជាង១០ម៉ែត្រគូប។

សេចក្តីរាយការណ៍បានឱ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញសម្រុកដឹកឈើឈ្លីច (ប្រភេទលេខ១) ដឹកចេញពីតំបន់ត្រពាំងថ្ម នៃស្រុកស្វាយលើ​ និងដឹកចេញឃុំខ្វាវ ស្រុកជីក្រែង ឆ្ពោះទៅស្រុកស្ទោង ដើម្បីបន្តស្វែងរកទីផ្សារងងឹត៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៩ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម