Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកសារព័ត៌មានផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈជំងឺកូវីដ១៩

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារលិខិត មួយអបអរ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មាន​សកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។

ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨ឆ្នាំនេះ បានលើកយកប្រធានបទ ស្តីពី “ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន” គឺពិតជាមានសារសំខាន់ទៅនឹងស្ថានភាពជាក់ស្តែង ដែលមនុស្សទូទាំងសកលលោកចាត់ទុកថា ព័ត៌មានគឺជាចំណីអាហារ ប្រចាំថ្ងៃរបស់ពួកគេមិនអាចខ្វះបាន ជាពិសេសក្នុងកាលៈទេសៈដែលសកលលោកកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មឆ្លងរាត្បាតនៃជំងឺកូវីដ១៩ ដែលបានឆកយកអាយុជីវិតមនុស្សនៅលើសកលលោក អស់ជាង ៣ លាននាក់ ហើយមនុស្សជិត១៥០លាននាក់បានឆ្លងមេរោគដ៍កាចសាហាវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងកាលៈទេសៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តការខិតខំប្រឹងប្រែង ក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយពន្យល់វិធានការអប់រំ និងបង្ការជំងឺ​កូវីដ១៩ របស់ក្រសួងសុខាភិបាល ៣ កុំ ៣ កាពារ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបិទខ្ទប់មិនឱ្យប្រជាពលរដ្ឋចេញពីផ្ទះនៅក្នុងតំបន់ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងការកាត់ផ្តាច់ការឆ្លងរាលដាល ចូលក្នុងសហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម