ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ បន្តស្វែងរកការគាំទ្រពីអង្គការអន្តរជាតិ ដើម្បីសម្អាតមីននៅកម្ពុជា
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្វះស្វែងរកការគាំទ្រដើម្បីបោសសម្អាតមីននៅកម្ពុជា ពីអង្គទូត តំណាងស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ និងស្ថាប័នអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

អញ្ជើញថ្លែងចេញពីស្ថាតទូតស្វីសប្រចាំទីក្រុងបាងកក នាថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២៥ លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះប្រទេសជាមិត្ត ដៃគូអភិឌ្ឍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងបេសសកកម្មមនុស្សធម៌របស់កម្ពុជា និងបានអំពាវនាវប្រទសជាមិត្តទាំងអស់ បន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្តល់ជាថ្មីនូវ សុខសុវត្ថិភាព ស្នាមញញឹម និងសេចក្តីថ្លៃថ្នូរ ដល់សហគមន៍ដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឆ្លៀតក្នុងឱកាសនោះ លោកបានផ្សព្វផ្សាយពីសមិទ្ធផលសកម្មភាពមីនកម្ពុជា ការដោះស្រាបយបញ្ហាប្រឈមដែលនៅសេសសល់ ការរៀបចំគោលនយោបាយជាតិសកម្មភាពមីនឆ្នាំ ២០២៦-២០៣៥ និងកៀរគរការគាំទ្របន្ថែមសម្រាប់សកម្មភាពមីននៅកម្ពុជា ក៏ដូចជាការចែករំលែកជំនាញ និងបទពិសោធន៍របស់កម្ពុជា ទៅកាន់ប្រទេសរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានា ទូទាំងពិភពលោក។

នៅចំពោះមុខអង្គទូត លោក លី ធុជ បានរំឭកពីស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដើរតួយ៉ាងសំខាន់ជាមគ្គទេសក៍ ដឹកនាំកម្ពុជាសម្រេចបានសន្តិភាព ស្ថិរភាព និងការអភិឌ្ឍលើគ្រប់វិស័យ និងបានប្រែក្លាយដីមានមីន ទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍនានា។ លោកគូសបញ្ជាក់ថា៖«បើមិនមានការចង្អុលបង្ហាញ និងការដឹកនាំប្រកបដោយថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចទាំងពីរនោះទេ សមិទ្ធផលដ៏ធំធេងទាំងនេះ នឹងមិនអានកើតមាននោះទេ»។
លោក លី ធុជ បានគូសបញ្ជាក់ទៀតថា កម្ពុជាប្រែក្លាយពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្តុះពីសង្គ្រាម ទៅជាប្រទេសឈានមុខមួយក្នុងសកម្មភាពមីនសាកល និងបានដើរតួសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ហើយជាពិសេស ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានជោគជ័យធំធេង ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្ករ ស្តីពីពិភពលោកមួយដែលគ្មានមីន»។

យ៉ាងណាមិញ លោកបានលើកឡើងថា ទោះបីជាសម្រេចបានសមិទ្ធផលដ៏ធំធេងដូចនេះក្តី កម្ពុជា នឹងត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសតំបន់ចម្ការមីនដែលមានភាពស្មុគស្មាញខ្លាំង ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង មិនរស់នៅក្នុងភាពភ័យក្លាច ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ លោកទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ភាពជោគជ័យរបស់កម្ពុជា ជាភាពជោគជ័យរបស់ទាំងអស់គ្នា ជាជោគជ័យរបស់មនុស្សជាតិទាំងមូល និងបានអំពាវនាវជាថ្មី ដល់បណ្តាប្រទេសជាមិត្តទាំងអស់ និងស្ថាប័នអន្តរជាតិនានា ចូលរួមជាមួយកម្ពុជា លុបបំបាត់ទុក្ខវេទនាបង្កដោយគ្រាប់មីន នៅទូទាំងពិភពលោក។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩២ មក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធនានា កម្ពុជាបានរំដោះផ្ទៃដីសរុបប្រមាណជាង ៣ ០០០ គីឡូម៉ែតក្រឡា ដោយផ្ទៃដីដែលបានបោសសម្អាតរួច បានប្រគល់ជូនសហគមន៍ សម្រាប់ការរស់នៅ និងអភិវឌ្ឍ ដែលបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


