Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី បន្តលើកទឹកចិត្តពលរដ្ឋឱ្យចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរ

បានផុស

នៅ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមនេះឱ្យបានកាន់តែច្រើន ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា

ការជំរុញនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការផ្តួចផ្តើមរៀបចំយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» នាឱកាសនេះ។ លើសពីនេះ ឯកឧត្តមក៏បានរំលេច ការរីកចម្រើនរបស់វិស័យឯកជនក៏បានចូលរួមជាមួយរដ្ឋាភិបាល តាមរយៈការផ្ដល់ឱកាសជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា

ចំណែក អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បានសម្តែងនូវគារវៈកិច្ច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយពេលវេលាអញ្ជើញជាអធិបតីក្នុងយុទ្ធនាការបរិច្ចាគឈាម និងសម្ពាធអគារសិក្សា នាឱកាសនេះ។

ជាមួយគ្នានេះ អ្នកឧកញ៉ា បានធ្វើការប្តេជ្ញាចិត្ត ក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្កលិក គាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាតិ ពង្រឹងការអប់រំ ការអភិវឌ្ឍបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចូលរួមកសាងសហគមន៍មួយប្រកបដោយភាពរស់រវើកសម្រាប់យុវជនជំនាន់ក្រោយ៕

រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម