Connect with us

ព័ត៌មានជាតិ

រោងចក្រដែលមានកម្មករយ៉ាងតិច៨០%ចាក់វ៉ាក់សាំងគ្រប់ដូសមិនតម្រូវឱ្យបែងចែកវេនការងារឡើយ ក្រោយបញ្ចប់ការបិទខ្ទប់

បានផុស

នៅ

ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន១៤ចំណុចសម្រាប់រោងចក្រសហគ្រាសអនុវត្ត នៅពេលបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញ ដើម្បីធានាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមវិធានការសំខាន់ៗទាំងអស់នោះរួមមាន ការបែងចែកកម្មករនិយោជិតចំនួន៥០ភាគរយនៃកម្មករនិយោជិតសរុបឱ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ពីរសប្ដាហ៍ម្ដង។ ដោយឡែក លក្ខខណ្ឌនៃការបែងចែកវេនការងាររៀងរាល់២ សប្ដាហ៍ម្ដង ត្រូវបានលើកលែងចំពោះរោងចក្រ ដែលមានកម្មករនិយោជិតយ៉ាងតិច៨០%នៃចំនួនកម្មករនិយោជិតសរុបបានទទួលវ៉ាក់សាំងការងារជំងឺកូវីដ១៩គ្រប់ដូស ឫប្រភេទរោងចក្រដែលមានវិធានការសុខភាព និងសុវត្ថិភាពការងារតឹងរឹងក្នុងការការពារកម្មករនិយោជិតពីការកើត ឫឆ្លងជំងឺកូវីដ១៩ និងទទួលបានការអនុញ្ញាតពីអធិការការងារ។

ក្រៅពីនេះ វិធានការសំខាន់ៗផ្សេងទៀតមានដូចជា ការផ្ដល់ប្រាក់ឈ្នួលចំនួន៥០%នៃប្រាក់ឈ្នួលអប្បបរមា ដោយរក្សាទុកនូវអត្ថប្រយោជន៍ប្រចាំខែ និងអត្ថប្រយោជន៍ផ្សេងៗដែលនិយោជិតធ្លាប់ទទួលបានជាដើម។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៥ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣៣ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣៦ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម