Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីគ្រោងសាងសង់ព្រលានយន្តហោះថ្មី ៣៩ កន្លែង ទូទាំងប្រជុំកោះ

បានផុស

នៅ

ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី កំពុងរៀបចំទីតាំងចំនួន ៣៩ សម្រាប់ការសាងសង់អាកាសយានដ្ឋានថ្មីនៅទូទាំងប្រទេស ​ដើម្បីពង្រឹងការតភ្ជាប់ជាតិ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់​។ នេះបើតាមការចុះផ្សាយរបស់កាសែត Antara នាថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការ​នេះ នឹងបង្កើន​ព្រលានយន្តហោះរបស់​ឥណ្ឌូណេស៊ីដល់ ២៩៦ កន្លែង​ ដោយបន្ថែម​ពី​លើ​ ២៥៧ កន្លែង​ ដែលកំពុងដំណើរការរួចហើយនៅទូទាំងប្រទេស។

អគ្គនាយកអាកាសចរណ៍ស៊ីវិលនៃក្រសួងដឹកជញ្ជូន លោក​ Lukman F. Laisa បាន​និយាយកាលពីថ្ងៃអង្គារថា៖ «បណ្តាញនេះ(ព្រលានយន្តហោះ) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល​ដើម្បីផ្តល់ការតភ្ជាប់ស្មើភាពគ្នាទៅកាន់តំបន់ព្រំដែន តំបន់ដាច់ស្រយាលបំផុត និងតំបន់អភិវឌ្ឍន៍តិចតួច»។

លោក Lukman បានពន្យល់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅ​ឥណ្ឌូណេស៊ី ដែលជាប្រជុំកោះដ៏ធំបំផុតលើពិភព​លោក​ បង្ហាញពីបញ្ហាប្រឈមខាងភូមិសាស្ត្រដ៏ស្មុគស្មាញ ដែលទាមទារឱ្យវិស្វករសាងសង់នៅលើវាលភក់ តំបន់ដីសើម ភ្នំរដិបរដុប និងកោះតូចៗដាច់ស្រយាល។

​លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍព្រលាន​នាពេលអនាគត ត្រូវតែផ្តោតលើនិរន្តរភាពរយៈពេលវែងដោយ​នឹងផ្តល់អាទិភាពដល់សុវត្ថិភាព ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងភាពធន់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

គួរគូសបញ្ជាក់ថា ឧស្សាហកម្មអាកាសចរណ៍ក្នុងស្រុក​ឥណ្ឌូណេស៊ីកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានព្យាករថា ប្រទេសនេះនឹងក្លាយជាទីផ្សារអាកាសចរណ៍ធំជាងគេទី ៤ របស់ពិភពលោកនៅឆ្នាំ ២០៣០។ ​ឥណ្ឌូណេស៊ី​រួមចំណែក​ទីផ្សារអាកាសចរណ៍សរុបជាង ៤១% ​នៅ​អាស៊ីអាគ្នេយ៍​ ដោយទិន្នន័យផ្លូវការរបស់ BPS-Statistics Indonesia បានកត់ត្រាតម្រូវការ​ជាមធ្យមក្នុងស្រុកប្រមាណ​ ៥,៤៦ លាននាក់/ខែ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម