ព័ត៌មានជាតិ
អំណោយនិងថវិកា ចែកជូនកម្លាំងសមត្ថកិច្ច និងប្រជាការពារឃុំ នៅតាមគោលដៅចំនួន៥ ក្នុងស្រុកស្វាយជ្រំ
ស្វាយរៀង ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ ស្រុកស្វាយជ្រំ រួមមានលោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តនិងសហការី លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងសហការី បាននាំយកអំណោយមួយចំនួន ដើម្បីចែកជូនដល់កម្លាំងសមត្ថកិច្ចនគរបាល និងប្រជាការពារឃុំ នៅតាមគោលដៅចំនួន៥ នៅក្នុងចំណុចភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក សុខ សុទ្ធាវុធ បានបញ្ជាក់ពីគោលបំណងនៃការយកអំណោយមកចែកជូនពេលនេះ គឺដើម្បីជួយឧបត្ថម្ភនិងលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដីដែលខិតខំការពារគោលដៅនីមួយៗ កុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងមូលដ្ឋានសហគមន៍របស់យើង។

លោក កែវ ចន្ទ័លី បានធ្វើការកោតសរសើរដល់កម្លាំងសមត្ថកិច្ចការពារគោលដៅទាំងអស់ដែលបានខិតខំលះបង់ពេលវេលាក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងមូលដ្ឋានរបស់ខ្លួន និងបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចនៅទីនោះបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩បន្តទៀត។

លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ ដែលរយៈពេលកន្លងមក នឹងពេលនេះតែងតែផ្ដល់ការជួយឧបត្ថម្ភជាស្បៀងអាហារនិងថវិកាមួយចំនួន ដល់កម្លាំងសមត្ថកិច្ចនិងប្រជាការពារក្នុងឃុំ ជាបន្តបន្ទាប់ទោះតិចក្តីច្រើនក្តី តាមលទ្ធភាពជាក់ស្ដែង។
សូមបញ្ជាក់ផងដែរថា អំណោយដែលបានផ្តល់ជូននៅពេលនេះរួមមាន:!ទឹកសុទ្ធ ៨០យូរ, អង្ករ១០០គីឡូ, មី ១២កេះ, ត្រីខកំប៉ុង ៨យូរ, ម៉ាស់ ៤ប្រអប់, អាកុល ១២ដបតូច, និងថវិកា៨០ម៉ឺនរៀល។ ដោយឡែកសម្រាប់រដ្ឋបាលឃុំក្រោលគោ លោក កែវ ច័ន្ទលី បានផ្ដល់ជូននូវ អង្ករ ១០០គីឡូ ទឹកត្រី២យូរ, ទឹកស៊ីអ៊ីវ ២យូរ ផងដែរ៕
ដោយ ៖ ភក្ដី







-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


