ព័ត៌មានជាតិ
អង្គការ AHF បើកយុទ្ធនាការផ្សព្វផ្សាយពីសេវាកម្មថែទាំសុខភាពអ្នកជំងឺអេដស៍ និងកាមរោគដោយឥតគិតថ្លៃ
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា( AHF-Cambodia) នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៦ បានបើកយុទ្ធនាការផ្សព្វផ្សាយពីសេវាកម្មថែទាំសុខភាពអ្នកជំងឺអេដស៍ និងកាមរោគដោយឥតគិតថ្លៃនៅមណ្ឌលថែរក្សាសុខភាពដែលមានទីតាំងស្ថិតនៅផ្ទះលេខ០៦ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ថ្លែងក្នុងយុទ្ធនាការលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីប្រចាំប្រទេសអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងថា នេះជាលើកទី២ហើយដែលអង្គការបានរៀបចំយុទ្ធនាការផ្សព្វផ្សាយពីសេវាកម្មថែទាំសុខភាពអ្នកជំងឺអេដស៍ និងកាមរោគដោយឥតគិតថ្លៃនៅមណ្ឌលថែរក្សាសុខភាពដែលលើកទី១ធ្វើកាលពីឆ្នាំ២០២៥ និងគ្រោងរៀបចំធ្វើម្តងទៀតនៅចុងឆ្នាំ២០២៦នេះដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹងនិងមកទទួលសេវាឱ្យបានច្រើនបន្ថែមទៀតព្រោះថានៅក្នុងមណ្ឌលមានសេវាកម្មមួយចំនួនរួមមាន ការគ្រប់គ្រងជំងឺកាមរោគ ការពិនិត្យ និងការព្យាបាលសម្រាប់ជំងឺកាមរោគទូទៅ, ការបង្ការ និងការអប់រំនិងផ្តល់ ស្រោមអនាម័យឥតគិតថ្លៃ ការប្រឹក្សាផ្លូវភេទដែលមានសុវត្ថិភាព ។ក្រៅពីនេះអង្គការក៏មានផ្តល់សេវាបង្ការការចម្លងមេរោគអេដស៍តាមរយៈការផ្តល់ថ្នាំលេបនិងថ្នាំចាក់សម្រាប់បង្ការមុនពេលរួមភេទកុំឱ្យឆ្លងមេរោគអេដស៍និងថ្នាំលេបក្រោយរួមភេទកុំឱ្យឆ្លងមេរោគអេដស៍ផងដែរ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថានៅក្នុងយុទ្ធនាការនេះអង្គការប្រើប្រាស់ម៉ូតូកង់បីចំនួន ៤ គ្រឿង និងម៉ូតូចំនួន ១០ គ្រឿង ដែលមានបដា និងការផ្សព្វផ្សាយមិត្តភក្ដិចំនួន ១៥ គ្រឿងនៅតាមទីតាំងមួយចំនួនពិសេសនៅមាត់ទន្លេនិង Walk Streetផងដែរ។

លោកវេជ្ជបណ្ឌិត លើកទឹកចិត្តដល់ក្រុមយុវជនប្រឈមដែលរួមមានស្ត្រីបម្រើសេវាកម្សាន្ត អ្នកស្រលាញ់ភេទដូចគ្នា និងក្រុមបំលែងភេទមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺកាមរោគដោយឥតគិតថ្លៃ ខណៈបច្ចុប្បន្ន ជំងឺនេះកំពុងមានការកើនឡើងខ្ពស់ ពិសេសទៅលើយុវជនខណៈបច្ចុប្បន្នយុវជនប្រឈមមុខនឹងការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍ កំពុងមានការកើនឡើងដែលជាក្តីកង្វល់ដ៏ធំមួយរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍។ដូចនេះការបង្កើតមណ្ឌលថែរក្សាសុខភាពនេះគឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងកើនឡើងនៃជំងឺកាមរោគនិងជំងឺអេដស៍ដែលប៉ះពាល់ដល់សុខភាពឯកជន និងសារធារណៈ។

គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ៣លាននាក់ក្នុង៥០ប្រទេស ជុំវិញពិភពលោក នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប និងជាពិសេសនៅកម្ពុជាអង្គការសហការជាមួយរាជរដ្ឋាភិបាលបាននិងកំពុង អនុវត្តិការងារនៅតាមកន្លែង សេវាមេរោគអេដស៍ចំនួន ៤២កន្លែង នៃ ៧១កន្លែងផ្តល់ឱសថប្រឆាំងមេរោគអេដស៍ ក្នុងខេត្តក្រុងចំនួន១៩ ទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ សំអឿន





-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


