ព័ត៌មានជាតិ
ឥណ្ឌាបន្តជួយកម្ពុជាបោសសម្អាតមីនលើផ្ទៃដីជាង ១៦ម៉ឺនម៉ែត្រ ការ៉េ នៅពោធិ៍សាត់ ផ្តល់ប្រយោជន៍ជូនពលរដ្ឋ ១ ៤០០នាក់
កម្ពុជា និងឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) អនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project-QIP) ដើម្បីគាំទ្រការបោសសម្អាតមីនមនុស្សធម៌នៅភូមិម៉ល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនឹងបោសសម្អាតដីមានហានិភ័យប្រមាណ ១៦៣,២០៧ ម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ១,៤០៣នាក់ ស្មើនឹង ៣៦៩គ្រួសារ។
អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ រវាងលោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន (CMAA) និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។

សេចក្តីប្រកាសរួមបញ្ជាក់ថា គម្រោងនេះ នឹងជួយសម្អាតផ្ទៃដីពីការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់សម្រាប់ការបង្កបង្កើនផលកសិកម្ម សាងសង់លំនៅឋាន និងអភិវឌ្ឍសហគមន៍បានដោយសុវត្ថិភាព។ គម្រោងក៏រួមបញ្ចូលសកម្មភាពអប់រំផ្សព្វផ្សាយអំពីហានិភ័យនៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋផងដែរ។
នៅក្នុងពិធីចុះហត្ថលេខានោះ លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងបន្តបន្ទាប់រវាងឥណ្ឌា និងកម្ពុជា លើវិស័យបោសសម្អាតមីន។ លោកបានកត់សម្គាល់ថា សកម្មភាពបោសសម្អាតមីនមនុស្សធម៌ មិនមែនត្រឹមតែជាការដកហូតនូវគ្រោះថ្នាក់ដែលបង្កប់នៅក្នុងដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការលើកកម្ពស់ជីវភាពរស់នៅ និងការធានានូវអនាគតមួយដែលកាន់តែមានសុវត្ថិភាព និងវិបុលភាពសម្រាប់សហគមន៍មូលដ្ឋាន។

លោក លី ធុជ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា សម្រាប់ដៃគូសហប្រតិបត្តិការដ៏យូរអង្វែងក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ លោកបានកត់សម្គាល់ថា ចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា ដែលមានឫសគល់យ៉ាងជ្រៅជ្រះក្នុងប្រវត្តិសាស្ត្រ និងអារ្យធម៌រួមគ្នារាប់សតវត្សមកហើយនោះ នៅតែបន្តរីកចម្រើនយ៉ាងរស់រវើកតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានកោតសរសើរចំពោះជំនួយមនុស្សធម៌ដ៏មានតម្លៃរបស់ឥណ្ឌា ជូនដល់ជនរងគ្រោះដោយសារគ្រាប់មីន តាមរយៈគំនិតផ្តួចផ្តើម “India for Humanity” ដែលបានជួយដល់ជនពិការដោយសារគ្រាប់មីននៅកម្ពុជារាប់រយនាក់ ឱ្យទទួលបានមកវិញនូវសមត្ថភាពក្នុងការផ្លាស់ទី វិបុលភាព និងឱកាសក្នុងការកសាងជីវភាពរស់នៅប្រកបដោយផ្លែផ្កា។

ប្រទេសឥណ្ឌា គឺជាដៃគូដ៏យូរអង្វែងក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។ ក្រោមក្របខ័ណ្ឌគម្រោងផ្តល់ផលរហ័សនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ប្រទេសឥណ្ឌា និងអាជ្ញាធរមីន បានអនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីនចំនួន ៤ រួចមកហើយ។ គម្រោងទីមួយបានជួយបោសសម្អាតភូមិចំនួន ៤ ក្នុងខេត្តកោះកុង ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៧,០០០ នាក់។

គម្រោងទីពីរនៅក្នុងភូមិកោះប៉ោ ខេត្តកោះកុង បានបោសសម្អាតដីរងការគំរាមកំហែងប្រមាណ ១៩៧,៨១០ ម៉ែត្រការ៉េ ដោយផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៣,៣០០ គ្រួសារ។ ដោយឡែក គម្រោងផ្តល់ផលរហ័សមួយទៀតដែលកំពុងដំណើរការនៅក្នុងភូមិព្រះអណ្តូង ខេត្តពោធិ៍សាត់ កំពុងមានវឌ្ឍនភាពល្អ និងនឹងបោសសម្អាតដីប្រមាណ ២០០,០០០ ម៉ែត្រការ៉េ ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ១,០០០ នាក់៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


