ព័ត៌មានជាតិ
លោកហុក គឹម ចេង បញ្ជាក់លំអិត ករណីស្លាប់៤នាក់ ដោយសារជំងឺកូវីដ១៩
ភ្នំពេញ ៖ លោក វេជ្ជបណ្ឌិត ហុក គឹម ចេង អគ្គនាយក បច្ចេកទេស សុខាភិបាល មានប្រសាសន៍ នៅ ល្ងាចថ្ងៃទី ៦ ឧសភា នេះ ថា អ្នកជំងឺ ៤ នាក់ ដែល បាន ស្លាប់ បាត់ បង់ជីវិត ដោយសារ ជំងឺ កូវីដ១៩ប្រុស២នាក់ស្រី២នាក់ ជាជនជាតិ ខ្មែរ ទាំងអស់ដែលមានវ័យ ចាប់ពី ៥៧ឆ្នាំរហូតដល់៦៨ឆ្នាំ។
លោកបានបន្តថា អ្នកស្លាប់ ទាំង ៤ នាក់ នោះ ទី ១.ជា ស្ត្រីជនជាតិខ្មែរមានអាយុ៥៧ឆ្មាំរស់នៅខេត្តតាកែវទី២.ជាស្ត្រីជនជាតិខ្មែរអាយុ៥៨ឆ្នាំនៅខេត្តកំពង់ឆ្នាំងទី៣បុរស ជនជាតិ ខ្មែរ អាយុ ៦៥ ឆ្នាំ ,និងទី៤ជាបុរសជន ជាតិខ្មែរ អាយុ ៦៨ ឆ្នាំ ដែល អ្នក ទាំង ២រស់នៅ រាជធានី ភ្នំពេញ។
លោកបានបន្តថា បុរសវ័យ៦៥ឆ្នាំ បុរសវ័យ៦៨ឆ្នាំនិងស្ត្រីវ័យ៥៧ឆ្នាំ មាន រោគ វិនិច្ឆ័យ រលាក សួត ធ្ងន់ធ្ងរ ដូច គ្នាៗ។
លោកបានបន្តទៀតថា ដោយឡែកស្ត្រីនៅខេត្តកំពង់ឆ្នាំងមានអាយុ៥៨ឆ្នាំ មានបញ្ហារលាកសួតធ្ងន់ធ្ងរ ហើយមានជំងឺរួមផ្សំផ្សេងទៀតគឺជំងឺខ្សោយតម្រង់នោមផងដែរ។
គួរបញ្ជាក់ថា គិតត្រឹម ថ្ងៃទី ៦ខែ ឧសភា ឆ្នាំ ២០២១ នេះ កម្ពុជាមាន អ្នកស្លាប់ ដោយសារ ជំងឺ កូ វីដ ១៩ ចំនួន ១១៤នាក់ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ សរុប១៧៦២១នាក់ អ្នកជាសះស្បើយចំនួន៦៨៤៣នាក់៕
ដោយ ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


