Connect with us

ព័ត៌មានជាតិ

ទាស់ពាក្យសម្ដីជាមួយប្រពន្ធ បុរសម្នាក់សម្រេចចិត្តចង.ក សម្លាប់ខ្លួន

បានផុស

នៅ

បុរសម្នាក់ព្រោះតែទាស់ពាក្យសម្ដីជាមួយប្រពន្ធ បានសម្រេច​ចិត្តធ្វើអត្តឃាតចង ក សម្លាប់ខ្លួន​កាល​វេលា​ម៉ោង​៩​និង​០០​នាទី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​កណ្តាល​ក្រោម ឃុំ​អន្លង់វែង​ ស្រុក​អន្លង់វែង ខេត្តឧ​ត្ត​រ​មានជ័យ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ សព​ជនរងគ្រោះមាន​ឈ្មោះ សំ សារ៉េត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើ​ស្រែ​រស់នៅ​ភូមិ ឃុំ កើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបន្ថែមថា ជនរងគ្រោះបាន​យក​ក្រមា​ពណ៌​ស ​លាយ​ខៀវ ទៅ​ចង ក នឹង​រនួត​ក្នុង​បន្ទប់ ក្រោមផ្ទះ ​កម្ពស់​២​ម៉ែត្រ​កន្លះ ដោយសារខូចចិត្ត​ដែលមាន​ការឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​កាលពី​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ២០២១​។​

តាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយធ្វើ​កោសល្យវិច័យ ​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ចង ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​។​ សពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចប្រគល់ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម