Connect with us

ព័ត៌មានជាតិ

រោងចក្រ​ណា​មាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ​ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​និង​ផលិតកម្ម​រយៈ​ពីរ​ថ្ងៃជា​បណ្ដោះអាសន្ន

បានផុស

នៅ

ភ្នំពេញ ​៖ ​រោងចក្រ​សហគ្រាស​ណា​ដែល​រក​ឃើញ​ថា មាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ​អភិបាល​គណៈ​អភិបាល​រាជធានី​ខេត្ត​អាច​ផ្អាក​សកម្មភាព​អាជីវកម្ម​និង​ផលិតកម្ម​ជា​បណ្ដោះអាសន្ន​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដា​ជំងឺ​កូ​វីដ១៩​។

យោង​តាម​សេចក្តី​ណែនាំ​រួម​របស់​ក្រសួង​ការងារ​និង​ក្រសួងសុខាភិបាល​ស្តី​ណែនាំ​ស្តី​ពី​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ផ្អាក និង​បើក​ឡើងវិញ​នូវ សកម្មភាព​អាជីវកម្ម ផលិតកម្ម​បាន​ឲ្យ​ដឹង​ថា ក្នុងករណី​រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូ​វីដ១៩ ​ក្នុង​រោងចក្រ​សហគ្រាស​ណាមួយ​អភិបាល​គណៈ​អភិបាលខេត្ត​អាច​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំនួន​ពីរ​ថ្ងៃ​នូវ​កម្ម​ភាព​អាជីវកម្ម​ផលិតកម្ម​របស់​រោងចក្រ​សហគ្រាស​នោះ​ឬ​ផ្នែក​ខ្លះ​នៃ​រោងចក្រ​ឧស្សាហកម្ម​នោះ​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល​នឹង​ចាត់​មន្ត្រី​សុខាភិបាល​ចុះ​យក​សំណាក​និង​ដើម្បី​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​កម្រិត​ហានិភ័យ​និង​កំណត់​រយៈពេល​នៃ​ការផ្អាក​សកម្មភាព​អាជីវកម្ម​ផលិតកម្ម​របស់​រោងចក្រ​សហគ្រាស​។

យោង​តាម​សេចក្តី​ណែនាំ​រួម​បាន​បន្ត​ទៀត​ថា ​រោងចក្រ​សហគ្រាស​អាច​ត្រូវបាន​ផ្អាក​សកម្មភាព​អាជីវកម្ម​ផលិតកម្ម​ដោយ​វិធាន​កា​រដ្ឋបាល​រយៈពេល​១៤​ថ្ងៃ​ឬ​តិច​ជាង​នេះ ​អាស្រ័យ​នូវ​ការវាយតម្លៃ​ជាក់ស្ដែង​របស់​ក្រុមការងារ​បច្ចេកទេស​ដូចជា​រោងចក្រ​នោះ​មាន​ឆ្លង​ករណី​វិជ្ជមាន​កូ​វីដ ១៩ មាន​អគារ​ផលិតកម្ម​ ឬ​ ប្រតិបត្តិការ​តែមួយ​មាន​ភាព​តូច​ចង្អៀត​គ្មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។

មាន​សភាព​ធ្ងន់ធ្ងរ​និង​ស្មុគស្មាញ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩​ក្នុង​រោងចក្រ​សហគ្រាស​ដោយ​មិនអាច​គ្រប់គ្រង​និង​ទប់ស្កាត់​ការ​រាលដាល​បន្ត​ជាពិសេស​មិនអាច​ដឹង​អំពី​ប្រភព​នៃ​ការ​ចម្លង​និង​អាច​ញែក​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​។​ មិន​មាន​ប្រព័ន្ធ​ថែរក្សា​និង​គ្រប់គ្រង​អនាម័យ​សុវត្ថិភាព​និង​សុខភាព​របស់​កម្មករ​និយោជិត​មិនមាន​ការបាញ់​អាកុល​លើ​ដៃ​ដងខ្លួន​។​ ខ្វះ​កន្លែង​លាងដៃ​មិន​មាន​សាប៊ូ​ឬ​អាកុល​គ្រប់គ្រាន់​នៅ​តាម​កន្លែង​លាង​សម្អាត​ដៃ​មិនមាន​ការ​ផ្ដល់​ម៉ាស​ជូន​កម្មករ​មិន​មាន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ប្រចាំ​សប្ដាហ៍​ក្នុង​រោងចក្រ​និង​មាន​អាហារដ្ឋាន​តូច​ចង្អៀត​មិនអាច​ចែកចេញជា​វេន​ផ្សេងៗ​បាន​មានការ​ដឹកជញ្ជូន​កម្ម​ករ​និយោជិត​ចេញពី​តំបន់​ដែល​កំពុង​ផ្ទុះ​កូ​វីដ១៩​កន្លែង​ស្នាក់នៅ​របស់​កម្មករ​នៅ​ជិត​ស្ថិតនៅ​តំបន់​ដែល​មាន​កំពុង​ហានិភ័យ​ឬ​មាន​ហានិភ័យ​ខ្ពស់​មិន​មាន​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​ឬ​មិនបាន​ចាត់តាំង​អ្នកគ្រប់គ្រង​ផ្នែក​អនាម័យ​មិន​ផ្ដល់​កិច្ចសហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស ​ឬ​ អាជ្ញាធរ​សមត្ថកិច្ច​ខក​ខានមិនបាន​ធ្វើការ​កែតម្រូវ​តាម​ការ​ស្នើសុំ​របស់​ក្រុមការងារ​បច្ចេកទេស​និង​អាជ្ញាធរ​សមត្ថកិច្ច​និង​ភាព​ខ្វះ​ចន្លោះ​នានា​ពាក់ព័ន្ធ​នឹង​វិធានការ​អនាម័យ​សុវត្ថិភាព​និង​សុខភាព​ការងារ​នៅក្នុង​អំឡុង​ពេល​ដាក់​ឲ្យ​ផ្អាក​សកម្មភាព​អាជីវកម្ម​ផលិតកម្ម​នា​ពីថ្ងៃ​ដំបូង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ណែនាំ​រួម​បាន​បន្ថែមទៀត​ថា ​ចំពោះ​វិធាន​ការ​បើក​ដំណើរការ​អាជីវកម្ម​ផលិតកម្ម​ឡើងវិញ​រោងចក្រ​នោះ​ ត្រូវតែ​បែងចែក​កម្មករនិយោជិត​ចំនួន​៥០​ភាគរយ​នៃ​កម្មករនិយោជិត​សរុប​ឲ្យ​ធ្វើការ​ឆ្លាស់​វេន​គ្នា​រៀងរាល់​ពីរ​សប្ដាហ៍​ម្ដង​ក្នុង​រយៈពេល​មួយ​ខែ​ដំបូង​នៃ​ការ​បើក​ដំណើរការ​ឡើងវិញ​ ក្នុង​នោះ​ជ្រើសរើស​កម្មករនិយោជិត​ដែល​ត្រូវ​ចូល​ធ្វើ​ការ​វេន​ទី​១​រយៈពេល​២​សប្តាហ៍​ដំបូង​ត្រូវ​ផ្ដល់​អាទិភាព​ទៅលើ​កម្មករនិយោជិត​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ១៩​ដូ​ស​ទី​២ ចាក់​បាក់​សាំង​ដូស​ទី​១ កម្មករ​មិន​បន្ដ​ឋិត​នៅក្នុង​តំបន់​ដែល​តម្រូវ​ផ្ដល់​សំណាក​ដើម្បី​វិភាគ​រក​កូ​វីដ ១៩​ឬ​បានផ្ដល់​សំណាក​ដើម្បី​វិភាគរ​កកូ​វីដ ១៩។

ចំពោះ​រោងចក្រ​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប​អាច​បើក​ដំណើរការ​ឡើងវិញ​ពេញលេញ​១០០% ប្រសិនបើជា​រោងចក្រ​នោះ​មាន​កម្មករនិយោជិត​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​បាន​ដូ​ស​ទី​២​យ៉ាងតិច​៨០​ភាគរយ​នៃ​ចំនួន​កម្មករនិយោជិត​សរុប​និង​បើសិនជា​រោងចក្រ​មានការ​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល​វិធាន​សុខភាព​ការងារ​វិធាន​សុវត្ថិភាព​និង​សុខភាព​ការងារ​និង​មានការ​ផ្ដល់​អាហារ​ថ្ងៃត្រង់​ឬ​សម្របសម្រួល​ឲ្យ​មាន​ការលក់​ម្ហូបអាហារ​ប្រកបដោយ​អនាម័យ​និង​សុវត្ថិភាព​នៅក្នុង​បរិវេណ​រោងចក្រ​។

ការ​ដាក់​ចេញ​វិធានការ​ទាំងនេះ​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​រោងចក្រ​សហគ្រាស​ក្រុម​ហ៊ុន​ដែល​ស្ថិតនៅ​តំបន់​លឿង​អាច​បើក​ដំណើរ​ឡើងវិញ​ ជា​ប្រក្រតី​បាន​លើកលែងតែ​នៅ​តំបន់​លឿងទុំ​និង​តំបន់​ក្រហម​។ ​ប៉ុន្តែ​ទោះបីជា​រៀង​ចក្រ​នៅ​តំបន់​លឿង​តែ​កម្មករ​នៅ​តំបន់​លឿងទុំ​ ឬ​ តំបន់​ក្រហម​ក៏​មិនអាច​ធ្វើដំណើរ​ទៅ​ធ្វើ​ការ​នៅ​តំបន់​លឿងទុំ​បានដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម