ព័ត៌មានជាតិ
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ ម៉ឺនដូសនឹងមកដល់កម្ពុជានៅថ្ងៃស្អែក
វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ ម៉ឺនដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានឹងដឹកមកដល់ ប្រទេសកម្ពុជានៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១១ ខែឧសភានេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ពីប្រទេសចិនចំនួន ១ លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុង ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

វ៉ាក់សាំងស៊ីណូវ៉ាក់១លានបន្ថែមនេះ នឹងមកដល់កម្ពុជា បន្តបន្ទាប់ គឺនៅថ្ងៃទី ១១ ខែឧសភា មកដល់ចំនួន ៥០ម៉ឺនដូស និងថ្ងៃទី ១៥ ខែឧសភាចំនួន ៥០ ម៉ឺនដូស។
លោកស្រី យក់ សម្បត្តិបញ្ជាក់ថារដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា កំពុងប្រឹងប្រែងសម្របសម្រួលអស់លទ្ធភាពធ្វើយ៉ាងណាឱ្យក្រុមហ៊ុនស៊ីណូវ៉ាក់ និងស៊ីណូហ្វាមព្រមផ្គង់វ៉ាក់សាំងមកឱ្យប្រទេសកម្ពុជា។

កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ តាមរយៈជំនួយនិងការបញ្ជាទិញក្នុងនោះមាន វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១,៧លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ដែលទិញពីចិនចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកាចំនួន ៣២៤,០០០ដូស ជាជំនួយពីគម្រោងកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


