ព័ត៌មានជាតិ
សមត្ថកិច្ចចុះស្រាវជ្រាវករណីចោរគាស់ផ្ទះតំណាងចែកចាយ DW យកទូដែកមានប្រាក់ជាង៥០ម៉ឺនដុល្លារ
ភ្នំពេញ៖ សមត្ថកិច្ចចម្រុះនៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកស្រាវជ្រាវជុំវិញករណីចោរគាស់ផ្ទះមករា មុំ ដែលជាតំណាងចែកចាយធំក្រុមហ៊ុន DW សាខាបឹងសាឡាង លក់ដុំ និងរាយ ឡេមុខ និងឡេខ្លួន ដែលនាំចូលពីប្រទេសថៃ និងកូរ៉េ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

ជុំវិញការចុះស្រាវជ្រាវករណីនេះ បន្ទាប់ពីជនរងគ្រោះឈ្មោះ ហេង មករា ភេទស្រី អាយុ៣២ឆ្នាំ ដែលគេស្គាល់ថា មករា មុំ ជាតំណាងចែកចាយធំក្រុមហ៊ុន DW សាខាបឹងសាឡាង បានឡាយបង្ហោះវីដេអូ ពីមន្ទីរពេទ្យ ខណៈនាងព្យាបាលជំងឺកូវីដ-១៩ ដោយបានយំសោក រៀបរាប់ថា ផ្ទះរបស់ខ្លួនត្រូវបានក្រុមចោរគាស់ទូដែកយកប្រាក់ប្រមាណជាង៥០ម៉ឺន ពេល ដែលគាត់បានចាក់សោផ្ទះត្រឹមត្រូវទៅព្យាបាលនៅមជ្ឈមណ្ឌម៉ូឌែន២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
មន្ត្រីនគរបាលបានឱ្យដឹងថា ផ្ទះដែលអះអាងថាចោរគាស់នោះ លេខ៣៥B ផ្លូវលេខ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានសមាជិកចំនួន៧នាក់ មានវិជ្ជមានកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាលទាំងអស់ដោយចាកសោផ្ទះទុកចោល។ ចំពោះករណីនេះគេពុំដឹងថា ក្រុមចោរគាស់ផ្ទះមានគ្នាប៉ុន្មាននាក់ឡើយ ហើយ ធ្វើសកម្មភាពតាំងពីពេលណានោះដែរ។

តាមសមត្ថកិច្ចមូលដ្ឋានស៊ើបសួរប្រជាពលរដ្ឋបានឱ្យដឹងថា ហេតុការណ៍ចោរគាស់ផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានប្រជាពលរដ្ឋហាត់ប្រាណបានឆ្លងកាត់ និងប្រទះឃើញផ្ទះនោះចំហទ្វារ តែមិនមាននរណាម្នាក់ចាប់អារម្មណ៍។ លុះនៅវេលាម៉ោងប្រមាណ១រសៀល ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងមកឈប់មុខផ្ទះ បើកទ្វារចូលទៅក្នុងមួយសន្ទុះក្រោយមក មានម៉ូតូកង់៣មួយគ្រឿងបានមកដឹកទំនិញ សង្ស័យថាមកដឹកទូរដែកចេញ តែពុំមាននណាចាប់អារម្មណ៍ ដោយអ្នកជិតខាងស្មានតែម្ចាស់ឱ្យគេមកដឹកទំនិញដូចសព្វដង។

យោងតាមការរៀបរាប់របស់ស្ត្រីជាម្ចាស់ផ្ទះរងគ្រោះបានឡាយបង្ហោះវីដេអូលើបណ្តាញសង្គមបានឱ្យដឹងថា ផ្ទះរបស់គាត់ត្រូវបានចោរចូលគាស់យកទូដែកទង្ងន់១០០គីឡូក្រាមទៅបាត់ ដោយយកប្រាក់ គ្រឿងអលង្ការពេជ្រ កូនជ្រូក សរុបអស់ជាង៥០ម៉ឺនដុល្លារ និងប្លង់ផ្ទះ៣កន្លែង ប្លង់ដី៥កន្លែងយកទៅទាំងអស់។
សូមបញ្ជាក់ផងដែរថា នគរបាលបានចុះទៅត្រួតពិនិត្យផ្ទះកើតហេតុ ធ្វើការស្រាវជ្រាវជុំវិញជនសង្ស័យគាស់ផ្ទះនេះ។ ចំណែកកាមេរ៉ាសុវត្តិភាពត្រូវបានជនសង្ស័យដោះយកដុំទៅបាត់ទាំងអស់៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


