សន្តិសុខសង្គម
មិនដល់មួយសប្តាហ៍ផង ជនសង្ស័យគាស់ផ្ទះជនជាតិចិននៅសង្កាត់ទួលស្វាយព្រៃទី១ ពីរដង លួចទ្រព្យសម្បត្តិមួយចំនួនធំ
ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់ផ្ទះរបស់ជនជាតិចិនមួយកន្លែងលួចយកទូរសព្ទ២គ្រឿង ម៉ូតូមួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀតទៅដោយសុវត្ថិភាព។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ចំណុចផ្ទះលេខ៤២C ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់នារីជាអ្នកបកប្រែ បានឲ្យដឹងថា ផ្ទះកេីតហេតុមានមនុស្សស្នាក់នៅ ៧នាក់ ក្នុងនោះជនជាតិចិនប្រុស៣នាក់ និងនារី៤នាក់ ដោយប្រកបរបរលក់គ្រឿងស៊ុបចិន ហេីយនៅយប់ថ្ងៃកេីតហេតុ ពួកគាត់បានចូលសម្រាកដូចសព្វដង លុះដល់ម៉ោងកេីតហេតុ ពួកគាត់បានលឺសំឡេងបេីកទ្វារ តែមិនចាប់អារម្មណ៍ ព្រោះស្មានថា ថៅកែរបស់ពួកគាត់ធ្វើអ្វីមួយ ឬចេញចូលក្នុងផ្ទះ។

ប្រភពបន្តទៀតថា ដោយមានមន្ទិលសង្ស័យ ពួកគាត់រួចទាំងជនជាតិចិន បានបេីកទ្វារបន្ទប់ចុះមកមើល ក៏ស្រាប់តែឃើញក្រុមជនសង្ស័យនាំគ្នារត់គេចបាត់ស្រមោលអស់ ហើយគាត់ទៅមេីលក្នុងផ្ទះ ស្រាប់តែបាត់ទូរសព្ទចំនួន២គ្រឿង ក្នុងមានម៉ាកoppo មួយគ្រឿង និងម៉ាកiphone មួយគ្រឿង រួមទាំងម៉ូតូប្រភេទអូតូ មិនចាំស្លាកលេខមួយគ្រឿងផងដែរ។

អ្នកបកប្រែដដែលបានឲ្យដឹងទៀតថា រយៈពេល២ទៅ៣ថ្ងៃមុន ផ្ទះកេីតហេតុ ក៏ធ្លាប់ត្រូវជនសង្ស័យគាស់ចូលលួចអស់សម្ភារៈមួយចំនួនដែរ តែថៅកែរបស់ពួកគាត់មិនបានដាក់ពាក្យបណ្ដឹងនោះទេ ព្រោះគិតថា តិចតួច តែយប់ថ្ងៃនេះ គឺសំខាន់លេខទូរសព្ទរបស់គាត់ ជាតម្រូវការចាំបាច់ ទើបគាត់សូមប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ស្រាវជ្រាវរកជនសង្ស័យ និងទូរសព្ទរបស់គាត់មកវិញ។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងបាននាំជនរងគ្រោះជាម្ចាស់ជនជាតិចិន ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ដើម្បីស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់ខ្លួនមកអនុវត្តតាមច្បាប់៕
អត្ថបទ៖ សុខា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


