ព័ត៌មានជាតិ
ចុះបេះត្រកួនក្នុងប្រឡាយទឹកជ្រៅ បណ្ដាលឲ្យក្មេងស្រីអាយុ១២ឆ្នាំម្នាក់លង់ទឹកស្លាប់
ក្មេងស្រីជំទង់ម្នាក់ចុះបេះត្រកួនឈ្លក់ទឹកក្នុងប្រឡាយយកមកទុកស្លហូប បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងជើងភូមិចម្ងាយប្រហែល១០០ម៉ែត្រ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ខាន ស្រីអ៊ីន ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់បញ្ជាក់ឲ្យដឹងបន្តទៀតថា នៅម៉ោងជិត១រសៀលក្មេងស្រីរងគ្រោះបានចេញពីផ្ទះទៅបេះត្រកួនឈ្លក់ទឹកក្នុងប្រឡាយយកមកស្ល ពេលកំពុងតែបេះនោះ ប្រហែលក្មេងស្រីធ្លាក់ទៅកន្លែងទឹកជ្រៅ ដោយសារមិនចេះហែលទឹក ទើបបណ្ដាលឲ្យលង់ទឹកស្លាប់។
ក្រោយពីកើតហេតុហើយប្រជាពលរដ្ឋប្រទះឃើញសពក្នុងប្រឡាយក៏ស្រង់មកដាក់លើគោកដោយសារតែសពមានសភាពនៅទន់ ក្រុមគ្រួសារដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្រោះ តែក្មេងស្រីនោះត្រូវបានស្លាប់បាត់ទៅហើយ។សពត្រូវបានក្រុមគ្រួសារយកមកផ្ទះចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


