ព័ត៌មានជាតិ
ខឹងឆ្កែព្រូសខ្លាំងពេក បុរសម្នាក់វាយប្រពន្ធជាំពេញមុខ
បុរសម្នាក់គ្រាន់តែខឹងនឹងសត្វឆ្កែសោះ ទៅវាយធ្វើបាបប្រពន្ធរបួសធ្ងន់ ឪពុកបង្កើតប្តឹងឲ្យនគរបាលចាប់ដាក់គុក។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិក្តឹនថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បានរកឃើញថ្នាំញៀននៅនិងខ្លួន១កូនថង់។ នគរបាលបានបន្តទៀតថា ជនសង្ស័យមាន ឈ្មោះ អឿន ភារុណ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិក្តឹនថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នៅពេលកើតហេតុ សង្ស័យក្រោយពីមកពីជក់ថ្នាំញៀនហើយ ស្រាប់តែមកដល់ផ្ទះមានកំហឹងនឹងសត្វឆ្កែ ឈានដល់វាយធ្វើបាបប្រពន្ធ បណ្តាលឲ្យរងរបួសប៉ោងមុខ ត្រូវឪពុកបង្កើតនាំទៅប្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ។

ក្រោយពីនគរបាលទទួលបានពាក្យបណ្ដឹងហើយ កម្លាំងនរបាលចុះទៅដល់លំនៅដ្ឋាន ជនសង្ស័យនិងធ្វើការឃាត់ខ្លួនជនសង្ស័យឆែកឆេរក្នុងខ្លួនឃើញថ្នាំញៀនម្សៅក្រាមពណ៌ស១កូនថង់ ។
បើតាមការឲ្យដឹងពីឪពុកបង្កើតក៏ដូចជាប្រពន្ធរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ឈ្មោះ អឿន ភារុណ ជាមនុស្សជក់ថ្នាំញៀនខ្លាំង នៅថ្ងៃកើតហេតុ ជននេះមិនដឹងមកពីណានោះទេ ពេលមកដល់ផ្ទះ បានខឹងនឹងឆ្កែព្រួស ហើយក៏រាលដាលដល់ប្រពន្ធ វាយតប់បណ្តាលឲ្យហើមជាំមុខមាត់ តែម្តង ។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


