Connect with us

ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យពីរនាក់ ឆក់កាបូបបានលុយជាង២០​ម៉ឺន​ដុល្លារ ទៅ​តុលាការ

បានផុស

នៅ

​​​ជនសង្ស័យ​២​នាក់ ដែលជា​មុខសញ្ញា​ឆក់យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ជនបរទេស​បានប្រា​ក់ជាង​២០​ម៉ឺន​ដុល្លារ ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ តាម​ស្រាវជ្រាវ​បង្ក្រាបបាន​ និងកសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង​២​នាក់​ទី​១​មានឈ្មោះ ស្វាយ រិទ្ធី ហៅ​(​ប៊​យ​) អាយុ២៥​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។ ទី​២.​ឈ្មោះ ជុំ ស៊ី​ដែន ភេទ​ប្រុស អាយុ៣១​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវជាតិ​៤ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ (​ជនដៃដល់​និង​ធ្លាប់​ជាប់ពន្ធនាគារ​)​។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ WONG KIN WAH ភេទ​ប្រុស អាយុ៣៨​ឆ្នាំ ជនជាតិ​ចិន​។​

គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង១៥និង៣០​នាទី ជនរងគ្រោះ​បានចេញ​ពី​ធនាគារ​ABA ផ្លូវ​ត្រសក់ផ្អែម ជិះ​ម៉ូតូ​កង់​បី (PASSAPP) ក្នុង​គោលបំណង​ទៅ​ធនាគារ ហួយ​វ័ន នៅ​ផ្លូវ​នរោត្តម ដោយ បានដាក់​កាបូបស្ពាយ ពីមុខ​ខ្លួន ដោយ​ពាក់ ខ្សែរ​កាបូប​លើ​ស្មា​ខាង​ស្តាំ លុះ​មកដល់​ចំណុច​មុខ​ផ្សារ​ផេ​ន​ស៊​ល ផ្លូវ​២១៤ សង្កាត់​បឹងរាំង ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន ០២​នាក់ ជិះ​ម៉ូតូ​ចំនួន ០២ គ្រឿង ម៉ាក ហុងដា ឃ្លី​ក សេរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​ម៉ូតូ​ម៉ាក និ​ច (NEX) ឆ្នាំ​២០២០ ពណ៌ ទឹកប្រាក់ គ្មាន​ស្លាក​លេខ បានធ្វើ​សកម្មភាព​ឆក់យក​កាបូប បានសម្រេច រួច​ជនសង្ស័យ​ទាំងពីរ​ក៏បាន​បើក​ម៉ូតូ​គេច​ចេញពី​កន្លែងកើតហេតុ​តែម្តង៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម