Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​០៧​នាក់​ថ្មី ​បន្ថែម​ទៀត នៅ​ថ្ងៃទី​២៤​នេះ

បានផុស

នៅ

កំពង់ឆ្នាំង ​៖ នៅ​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ​២០២១​នេះ រដ្ឋបាល ខេត្ត​កំពង់ ឆ្នាំង បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការ​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ០៧​នាក់​ថ្មី​បន្ថែមទៀត ជា​កម្មករ កម្មការិនី បម្រើ​ការងារ​នៅ​រោងចក្រ ហឹ​រ៉ា​យ ហ្សិ​ន អៅ​ដរ​(Horizon Outdoor) រោងចក្រ តឹក​ហ្វុ​ក​(Toek Fuk) រោងចក្រ​ធី អេស ជី​(TFG) និង​រោងចក្រ​ខេន​ស្ព័ត​ស៊ូ (Can sport Shoes) ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ផ្សារ​ត្រាច​, ភូមិ​លង្វែក​, ភូមិ​អន្លុងត្នោត ឃុំ​លង្វែក ស្រុក​កំពង់ ត្រឡាច និង​ភូមិ​ចំការ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ ក្នុងនោះ មានស្រុក​សាមគ្គី​មានជ័យ ០១​នាក់ និង​ស្រុក​ទឹកផុស​៦​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កន្លែង​នៅក្នុង​សេចក្តី​ប្រកាស​ខាងលើ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹងថា​គិត​មកដល់​ថ្ងៃ២៤ ខែឧសភា​នេះ​ខេត្តកំពង់ឆ្នាំង​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ១៦៨ នាក់ ស្រី ១២៨ នាក់។ អ្នកជា​សះស្បើយ​សរុប​ចំនួន ២៩​នាក់ ស្រី​១៤​នាក់​។ អ្នកស្លាប់​សរុប​មាន​ចំនួន ២ នាក់​ស្រី​១​នាក់ ។ កំពុង​សម្រាក​ព្យាបាល ១៣៧ នាក់​ស្រី ១១៣ នាក់៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម