Connect with us

ព័ត៌មានជាតិ

មុននេះ សមត្ថកិច្ចចាប់បានជនសង្ស័យជាឃាតកសម្លាប់បុរសម្នាក់នៅបឹងទំពុន ហើយប្រាប់ថាដោយសារគំនុំ

បានផុស

នៅ

សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ជា​ឃាតក​២នាក់ សម្លាប់​បុរស​ម្នាក់​ដែល​គេ​ប្រទះ​ឃើញ​សាកសព​កាល​ពី​ព្រឹក​មិញ។

កម្លាំង​សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹក​នាំ​ដោយ​លោកឧត្តម សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ បានធ្វើការចាប់​ឃាត់ខ្លួនបាន២នាក់ និង​ដក​ហូត​ម៉ូតូ​ផាស់អាប់​បាន​មួយ​គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព ពី​មន្ត្រី​សមត្ថកិច្ច ឱ្យ​ដឹងថា ករណី​វាយ​សម្លាប់​ខាង​លើ គឺ​ផ្តើម​ចេញ​ពី​រឿង​គំនុំ​ដោយ​ប្រើ​ដង​ឆ័ត្រ វាយ។

ករណីសព​បុរស​ម្នាក់​អាយុ​ប្រមាណ ៣០ ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលាព្រឹក​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០២១ ស្ថិត​នៅ​ចំណុច​ផ្លូវ​ប៉េតុង​មួយ​កន្លែង​ ទល់​មុខ​ផ្សារ​បឹងទំពុន​ភូមិ​សន្សំកុសល៣ សង្កាត់បឺងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាកសព​មាន​សភាព​រង​របួស​បែក​ក្បាល និង​បាក់​ជើង។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ក្បែរ​នោះ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​​រំលង​អាធ្រាត្រ​យប់មិញ ​ឮសូរ​សំឡេង​ស្រែក​ប្រទូសរ៉ាយ​គ្នា​ផង​ដែរ ។ លុះ​ព្រឹក​ឡើង ក៏​ប្រទះ​ឃើញ​មាន​សព​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​តែ​ម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥១ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម