ព័ត៌មានជាតិ
ឪពុងចុងរំលោភកូនចុងអាយុ១២ឆ្នាំ ១០ លើក ឮដល់ម្តាយមីង ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន
ភ្នំពេញ៖ ឪពុកចុងម្នាក់ បានចាប់បង្ខំរួមភេទជាមួយកូនស្រីប្រពន្ធក្រោយរហូតបានសម្រេចប្រមាណ ១០លើក ទើបបែកធ្លាយប្តឹងសមត្ថកិច្ចនគរបាលខណ្ឌកំបូល អោយធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលខណ្ឌកំបូល ទទួលផែនព្រហ្មទណ្ឌ ប្រាប់អោយដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ករណី រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សង្ស័យឈ្មោះ ចក់ ជត ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឆ រស អាយុ ១២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិ កំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាកូនចុងជនសង្ស័យ។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលខណ្ឌកំបូល ប្រាប់បញ្ជាក់អោយដឹងថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤:០០នាទី ក្មេងស្រីរងគ្រោះបានរៀបចំដេកពេលថ្ងៃ ដោយម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះមិននៅផ្ទះ ស្រាប់តែជនសង្ស័យបានមកដេកលេងជាមួយក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាពរួមភេទ រហូត បានសម្រេច ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបាននិយាយគម្រាមក្មេងស្រីរងគ្រោះថា«កុំនិយាយប្រាប់គេប្រយ័ត្ន ខ្មាសគេ» និងនិយាយបន្ថែមទៀតថា «បើមិនធ្វើតាមគាត់ទេ គាត់នឹងនិយាយរឿងដេកជាមួយគាត់ ប្រាប់ទៅម្តាយរបស់ នាង»។ ក្រោយៗមកទៀត ជនសង្ស័យតែងតែរួមភេទជាមួយក្មេងស្រីរងគ្រោះ ក្នុងរយៈពេល ទៅ ០២ ទៅ ០៣ថ្ងៃ ម្ដង មិនថា ពេលយប់ ឬ ពេលថ្ងៃ ឲ្យតែម្តាយរបស់ក្មេងស្រីរងគ្រោះមិននៅផ្ទះ រហូតបានប្រហែល ១០លើក។
ដោយទ្រាំទៅនឹងសកម្មភាពនេះមិនបាន ក្មេងស្រីរងគ្រោះបាននិយាយប្រាប់ម្តាយមីងខាងម្តាយថា «ឪពុកចុង (ឈ្មោះ ជត) បានចាប់នាងរួមភេទបានចំនួន ប្រហែល ១០លើក» បន្ទាប់មកម្តាយមីងបានទូរស័ព្ទប្រាប់ឪពុកបង្កើត និងម្តាយបង្កើត របស់ក្មេងស្រីរងគ្រោះ ព្រមទាំងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលកន្ទោក ឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤ និង ០០នាទី នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាកន្ទោក ផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលខណ្ឌកំបូល ជនសង្ស័យឈ្មោះ ចក់ ជត ភេទប្រុស អាយុ ៤៥ឆ្នាំ បានសារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយក្មេងស្រីរង គ្រោះពិតប្រាកដមែន៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


