ព័ត៌មានជាតិ
ចាប់ខ្លួនបុរសម្នាក់ចុះកិច្ចសន្យាអប់រំ ពាក់ព័ន្ធនឹងការលួចដាំដើមកញ្ឆា៥២គុម្ព
បុរសម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួនមកធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាព លួចដាំដើមកញ្ឆាជាង ៥០គុម្ព នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សមត្ថកិច្ចស្រុកឯកភ្នំ នៅថ្ងៃទី ២៩ ខែឧសភា បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួងនិងកម្លាំងប្រជាការពារបានចុះបង្រ្កាបករណីដាំដុះកញ្ឆាខុសច្បាប់និងបានកាប់បំផ្លាញដុតចោលតែម្តង។

ដំណាំកញ្ឆាខាងលើបានដាំដុះនៅចំណុចក្រុមទី០២ភូមិស្តីក្រោមឃុំព្រែកហ្លួងស្រុកឯកភ្នំខេត្តបាត់ដំបងសរុបចំនួន៥២គុម្ពដែលបុរសម្នាក់ ឈ្មោះ កាន់ សាញ អាយុ៣៦ឆ្នាំ ជាអ្នកដាំហើយចែកចាយដល់អ្នកភូមឱ្យប្រើប្រាស់ដែរ។
សមត្ថកិច្ចបានតម្រូវឲ្យអ្នកដាំធ្វើកិច្ចសន្យានិងអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពដាំដុះនេះបន្តទៀតនិងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទ៖សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


