ព័ត៌មានជាតិ
ជ្រើសរើសបុគ្គលឆ្នើម២រូបសម្រាប់ដឹកនាំរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុបានជ្រើសរើសបុគ្គលឆ្នើម ០២រូប ក្នុងការដឹកនាំសម្របសម្រួល និងអនុវត្តកិច្ចសហប្រតិបត្តិការការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
យោងតាមលិខិតលេខ 367/CT-UP ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ប្រទេសវៀតណាម រួមជាមួយគណៈកម្មការជំនាញខេត្តព្រះសីហនុ (កម្ពុជា) បានអនុវត្តកិច្ចសហប្រតិបត្តិការដោយទទួលបានលទ្ធផលជាក់ស្តែង បានធ្វើការរុករក ជីកគាស់ការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីកាលសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បានចំនួន ៥៥អដ្ឋិធាតុ ហើយបានបញ្ជូនទៅប្រទេសវៀតណាម ធ្វើបុណ្យរំលឹកគុណ និងបញ្ចុះ។

គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង បានផ្ដល់ជូនប័ណ្ណសរសើរជូនបុគ្គលចំនួន ០២រូប ដែលមានស្នាដៃឆ្នើមលើកិច្ចការងារខាងលើចាប់ពីឆ្នាំ ២០១៣-២០២០។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សាជ្រើសរើសបុគ្គលឆ្នើម ០២រូប នៅថ្ងៃទី៣១ឧសភាបាន មានប្រសាសន៍ថា«យើងត្រូវជ្រើសរើសមន្ត្រីឆ្នើម ០២រូប ដែលមានពីរអង្គភាព ក្នុងនោះមួយអង្គភាពមន្ត្រីឆ្នើម ០១រូប ដែលគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង គ្រោងនឹងផ្តល់ប័ណ្ណសរសើរដល់បុគ្គល ០២រូបនោះ ដែលមានស្នាដៃឆ្នើមក្នុងកិច្ចសហប្រតិបត្តិការរុករក ជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ »។

លោកអភិបាលរង ខេត្ត បានបន្តថា ការជ្រើសរើសបុគ្គលឆ្នើម ០២រូបសម្រាប់បុគ្គលដែលបានចូលរួមក្នុងសកម្មភាពរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលី កាលពីសម័យសង្គ្រាមនៅកម្ពុជា លើភូមិសាស្ត្រខេត្តព្រះសីហនុនេះគឺត្រូវធ្វើឡើងប្រកបដោយតម្លាភាព និងសុក្រិត្យភាព៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


