ព័ត៌មានជាតិ
កាប់រំលំដើមឈើខ្វះការប្រុងប្រយ័ត្ន ដួលបោកចំក្បាលស្លាប់ម្នាក់
បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីបានកាប់រំលំដើមឈើក្នុងដីព្រៃមួយកន្លែង ដែលគេស្គាល់ថា ដីថ្មីនោះជារបស់លោក យិម វិចិត្រ មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ ៨២៣ ហើយត្រូវមែកឈើវាយចំក្បាល។

ករណីនេះបានកើតឡើង នៅថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៣ និង ៣៥នាទី ត្រង់ចំណុចប៉ុស្តិ៍បរថ្មី ស្ថិតក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយជនរងគ្រោះមានឈ្មោះ ទូ សុភុំ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិ ឃុំខាងលើ។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះគឺបានទៅស្នាក់ចាំដីនោះជាមួយនឹងឪពុក ហើយក៏បាននាំគ្នាកាប់រំលំដើមឈើមួយដើម ក៏ត្រូវមែកឈើនោះវាត់ចំក្បាលបណ្តាលអោយរងរបួសធ្ងន់ ទើបកម្លាំងប៉ុស្តិ៍បរថ្មីបានសែងមក ជួយសង្គ្រោះដាក់ឡានពេទ្យកងការពារព្រំដែនលេខ៥០២ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកភូមិឆករកា ដោយសាររបួសធ្ងន់ពេក ក៏បានស្លាប់នៅមន្ទីរពេទ្យនោះតែម្តង។

បច្ចុប្បន្នសព ត្រូវបានឡានកងការពារព្រំដែន ដឹកទៅធ្វើបុណ្យ នៅស្រុកកំណើត ភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង៕
ដោយ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន