ព័ត៌មានជាតិ
តែងតាំងលោកឧត្តមសេនីយ៍ឯក ងួន ស្រេង ជាអគ្គនាយកសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃជំនួសនាយឧត្តមសេនីយ៍ ធឹម សុផាត
ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ងួន ស្រេង ត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃថ្មីជំនួសនាយឧត្តមសេនីយ៍ ធឹម សុផា បានតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។
ពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

នាយឧត្តមសេនីយ៍ ធឹម សុផា បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានផ្ដល់ភារកិច្ចដឹកនាំការងារ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងកន្លងមក ហើយក៏បានធ្វើការប្ដេជ្ញាចិត្តបន្តអនុវត្តការងារជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ដែលទើបទទួលបានការតែងតាំងបន្ថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយភាពជោគជ័យ។
ចំណែក លោក ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទើបចូលកាន់មុខតំណែង បានធ្វើការប្ដេជ្ញាចិត្ត គោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ហើយមានភាពស្មោះត្រង់ស្រឡាញ់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពគាំទ្រដោយស្មោះត្រង់បំផុត ចំពោះកម្មវិធីនយោបាយរាជរដ្ឋាភិបាល។
លោក ឧត្តមសេនីយ៍ឯកបានសន្យាថា នឹងប្រឹងប្រែងគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវការចាត់តាំង ផ្សេងៗ ក៏ដូចជាបទបញ្ជាដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជាពិសេសអនុវត្តនូវតួនាទី ភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមយ៉ាងពេញលេញក្នុងការការពារសន្ដិភាព និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព ផ្ទៃក្នុងឱ្យបានរឹងមាំជាប់ជានិច្ច ដើម្បីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ផ្ដាំផ្ញើ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ នាយឧត្តមសេនីយ៍ ធឹម សុផា និងសហការីទាំងអស់ ដែលក្នុងរយៈពេលកន្លងទៅនេះ ពោលគឺចាប់តាំងពីបង្កើតជានាយកដ្ឋានសវនកម្មផ្ទៃក្នុង រហូតដល់បង្កើតបានជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានខិតខំបំពេញភារកិច្ចសម្រេចបាននូវស្នាដៃមួយចំនួនផងដែរ បើទោះបីជាសមត្ថភាព និងការយល់ដឹងរបស់មន្ដ្រីមានភាពខុសៗគ្នាក៏ដោយ។
សម្ដេចក្រឡាហោម ក៏បានជំរុញឲ្យអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បន្តប្រឹងប្រែងបំពេញការងាររបស់ខ្លួនបន្ថែមទៀតឲ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


