ព័ត៌មានជាតិ
ក្មេងស្ទាវ២ក្រុម ណាត់គ្នាសងសឹក ឃាត់ខ្លួន៦នាក់ រងរបួសធ្ងន់ម្នាក់
បន្ទាយមានជ័យ ៖ ក្មេងស្ទាវ២ក្រុមមានគំនុំកន្លងមកទប់ចិត្តមិនបានកែនគ្នាលើកទៅសងសឹក៦នាក់ប្រហែកដេកគុកចំណែក២នាក់ទៀតរងរបួសធ្ងន់ដោយសារតែបើកឆាកប្រយុទ្ធគ្នានៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រីយ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ១ឈ្មោះ ទូច សាមឿន ភេទស្រី អាយុ៣៨ឆ្នាំ ២ឈ្មោះ ធៀង ថា នុណ ភេទប្រុស អាយុ១៩ឆ្នាំ ៣ឈ្មោះ គឹម យ៉ានុត ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង៣ រស់នៅភូមិអូរអំបិល សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងជនសង្ស័យ៦នាក់បង្កហិង្សាបានយកដំថ្មធំគប់មកលើពួកខ្លួនបណ្តាយឲ្យរបួសធ្ងន់។
ក្រោយពីទទួលបានព័ត៌មានហើយ លោកបានដឹកនាំកម្លាំងអាវុធហត្ថក្រុង១ក្រុមចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ៦នាក់១ឈ្មោះ ឈន ឆានុន ភេទប្រុស ២ឈ្មោះ សាមុនី សុធេប ភេទប្រុស ៣ឈ្មោះ មាស វាសនា ភេទប្រុស ៤ឈ្មោះ ឈួយ ខាន់ឈីត ភេទប្រុស ៥ឈ្មោះ ផាត សុភ័ក្ដ្រភេទប្រុស ៦ឈ្មោះ ងួន ចាន់រះ ភេទប្រុស ហើយនាំមកមកអាវុធកាត់ក្រុងដើម្បីធ្វើការសាកសួរបន្ត។

លោក យ៉ាន់ សុវណ្ណបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីសាកសួរចម្លើយជនសង្ស័យទាំង៦នាក់បានឆ្លើយសារភាពថា ពួកគេទាំង៦នាក់ពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់២នាក់ពិតប្រាកដដោយសារមានគំនុំកន្លងមកមិនអាចទប់ចិត្តបាន។
ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថ ក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ចាត់ការបន្តហើយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


