Connect with us

ព័ត៌មានជាតិ

ម៉ោង១២ថ្ងៃត្រង់នេះ ផ្សារ​ធំ​តាកែវ នឹង​ផ្អាក​ការលក់ដូរ​ជា​បណ្ដោះអាសន្ន

បានផុស

នៅ

លោក​ កង​ អាណាន់​ អភិបាលក្រុង​ដូន​កែវ ​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី៦​ ខែមិថុនា ​ឆ្នាំ​២០២១​ នេះ​ថា​អាជ្ញាធរ​នឹងធ្វើ​ការផ្អាក​អាជីវកម្ម​លក់ដូរ​មួយចំនួន​ក្នុង​ផ្សារ​ធំតា​កែវជា​បណ្ដោះអាសន្ន​ ចាប់ពី​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ​ ក្រោយ​រកឃើញ​មាន​អាជីវករ​មួយចំនួន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។​

លោក​អភិបាលក្រុង​ដូន​កែវ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែលមាន​ពាក់ព័ន្ធ​ផ្ទាល់​ និង​ប្រយោល​ជាមួយ​អ្នក​ជំងឺ​កូ​វីដ​១៩​ គឺ​លោកស្រី ​ហិន ​អៀ​ អ្នកលក់​បន្លែ​ខាងជើង​ផ្សារ​តាកែវ​សូម​ចូល​រួម​ដោយ​ស្ម័គ្រចិត្ត​ផ្តល់​សំណាក​ឲ្យ​បាន​ទាំងអស់គ្នា​ នៅខាងមុខ​ផ្សារ​ធំ​តាកែវ​ ដើម្បី​ចូលរួម​ទប់ស្កាត់​និង​បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​៕

អត្ថបទ ៖ ​វីរ​:​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម