ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២១គណបក្សចូលរួមមាន៧គណបក្ស
សាលប្រជុំសាលាគរុកោសល្យ និងវិក្រិតការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៧ ខែមិថុនានេះ បានបើកកិច្ចប្រជុំបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២១ គណបក្សចូលរួម មានគណបក្សហ្វុនស៊ុនប៊ិច គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាជន គណបក្សរួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និង៧គណបក្ស LDP ដោយមានការចូលរួម អ្នកស្រីរស់សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកយ៉ង សក្តិ ប្រធាន រៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធ។

លោក យ៉ង សក្តិ មានប្រសាសន៍ថាការងារបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២១នេះបានកំណត់យកថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០២១ ជាថ្ងៃបណ្តុះបណ្តាលស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២១ដល់មន្ត្រីនិងផ្តល់ជូននូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់យកទៅប្រតិបត្តិលើការងារជាក់ស្តែងនាពេលខាងមុខនេះ។

លោក យ៉ង សក្តិ បានបញ្ជាក់ឱ្យដឹងទៀតថាការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២១នេះមិនមែនជាការសាកល្បងបោះឆ្នោតតាមប្រព័ន្ធអនឡាញទេហើយក៏មិនមែនធ្វើឡើងដើម្បីស្ទង់មតិស្ទង់សំឡេងឆ្នោតមុនការបោះឆ្នោតជាសកលនៅឆ្នាំ ២០២២និងឆ្នាំ២០២៣នោះឡើយ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាការបោះឆ្នោតសាកល្បងខុសពីការបោះឆ្នោតមុនត្រង់ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតគឺធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពេលអ្នកបោះឆ្នោតចូលទៅបន្ទប់សម្ងាត់ដើម្បីគូសសន្លឹកឆ្នោតអ្នកបោះឆ្នោតត្រូវប្រើប៊ិចគំនូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាលទ្ធផលបឋមលទ្ធផលបណ្ដោះអាសន្ននិងលទ្ធផលផ្លូវការនៃការបោះឆ្នោតត្រូវធ្វើតាមប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានផងដែរសំខាន់នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាសង្កាត់ឆ្នាំ ២០២១ គឺដើម្បីសាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រការសាកល្បងប្រើប្រាស់ប៊ិចគំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោតសាកល្បងកម្មវិធីត្រួតពិនិត្យទៀងទាត់និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រដកបទពិសោធន៍លើការអនុវត្តវិធានការទប់ស្កាត់និងការការពារការឆ្លងរោគរាតត្បាតជំងឺកូវីដ១៩ ក្នុងការិយាល័យបោះឆ្នោតផងដែរ៕ អត្ថបទ៖ វ៉ាន់ ណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


