ព័ត៌មានជាតិ
យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅស្រុករតនមណ្ឌល
ខេត្តបាត់ដំបង៖ គ្រាប់មីន និងគ្រាប់កាំភ្លើងជាច្រើនត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ដល់សមត្ថកិច្ច ខណៈពលរដ្ឋរូបនោះចុះទៅរាយមងរកត្រីនៅក្នុងស្ទឹង។
ការប្រទះឃើញនេះគឺនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ដោយប្រជាពលរដ្ឋឈ្មោះ យ៉ាវ យូន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ខណៈគាត់កំពុងនេសាទត្រីនៅតាមដងស្ទឹងក្នុងមូលដ្ឋានខាងលើ។

យុទ្ធភណ្ឌទាំងនោះមាន គ្រាប់មីនប្រភេទ 72A ចំនួន៣៦គ្រាប់ គ្រាប់កាំភ្លើងប្រភេទ B40 ចំនួន០៣គ្រាប់ គ្រាប់កាំភ្លើងប្រភេទ K57 ចំនួន៥០០គ្រាប់។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថា គ្រាប់មីនទាំង៣៦គ្រាប់នេះ មានមួយចំនួនហាក់នៅមានប្រសិទ្ធភាពក្នុងការបំផ្ទុះបាន បើទោះបីជាវាកប់ក្នុងដីរយៈពេលយូរឆ្នាំមកហើយក្តី រីឯគ្រាប់កាំភ្លើងទាំងពីរប្រភេទនេះមានសភាពច្រេះចាប់អស់ហើយ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ត្រូវបានប្រជាពលរដ្ឋរាយការណ៍ពីករណីប្រទះឃើញគ្រាប់មីនប្រភេទ 72A ចំនួន១២គ្រាប់ ម្តងរួចមកហើយ ក្នុងខណៈដែលប្រជាពលរដ្ឋភ្ជួរដីចម្ការរបស់គាត់នៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
នៅពេលនេះសមត្ថកិច្ចនគរបាលបានផ្តល់ព័ត៌មានជូនទៅអង្គភាពកំចាត់មីនកម្ពុជា CMAC ដើម្បីចាត់ចែងតាមជំនាញនៅពេលបន្ទាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


