ព័ត៌មានជាតិ
កម្ពុជានិងអាស៊ានប្តេជ្ញា រួមគ្នាទប់ស្កាត់ការប្រយុទ្ធប្រឆាំងនឹងភេរវកម្មឆ្លងដែន
ភ្នំពេញ ៖ កម្ពុជានិងបណ្តាប្រទេសចំនួន៩ផ្សេងទៀតបានប្តេជ្ញារួមគ្នាទប់ស្កាត់ការប្រយុទ្ធប្រឆាំងនឹងភេរវកម្មឆ្លងដែននៅក្នុងតំបន់អាស៊ាន។
ការប្តេជ្ញានេះបានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្ដីពីក្រុមការងារប្រឆាំងភេរវកម្ម លើកទី១៧ នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូដែលភាគីកម្ពុជាចូលរួមដោយនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងារSOMTC អនុប្រធាននាយកដ្ឋាននិងតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសអាស៊ានតម្រូវឲ្យធ្វើបទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃយុទ្ធសាស្ត្រជាតិ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រឆាំងនឹងអំពើភេរវកម្ម។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានលើកឡើងថា បើទោះបីជាជួបឧបសគ្គដោយសារជំងឺកូវីដ១៩ កម្ពុជានៅតែមានវឌ្ឍនភាពលើក្របខណ្ឌច្បាប់ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងបទល្មើសពាក់ព័ន្ធ ដោយច្បាប់ចំនួន២ត្រូវបានអនុម័តក្នុងឆ្នាំ២០២០ រួមមានច្បាប់ស្ដីពីការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
នាយឧត្តមសេនីយ៍ បានបន្តថា មន្ត្រីអនុវត្តច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធក៏ចូលរួមក្នុងការពង្រឹងការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពផងដែរ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត ក្រុមការងារពាក់ព័ន្ធត្រូវរួមគ្នាចែករំលែកមតិយោបល់ និងបទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងបទល្មើសនានាក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
នាយឧត្តមសេនីយ៍ ក៏បានបន្ថែមទៀតថា «កិច្ចប្រជុំនាថ្ងៃនេះ គឺជាឧទាហរណ៍ដ៏ល្អមួយ នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយភាគីពាក់ព័ន្ធនៃប្រទេសអាស៊ាន ហើយឯកឧត្តមជឿជាក់ថា ភាគីទាំងអស់ នឹងនៅតែបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទដើម្បីញ៉ាំងឲ្យការអភិ វឌ្ឍសហគមន៍របស់យើងកាន់តែមានភាពប្រសើរឡើងថែមទៀត»។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១៧នេះគឺដឹកនាំដោយSOMTC ឥណ្ឌូណេស៊ី ក្នុងគោលបំណងពិភាក្សាលើយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ក្នុងការប្រឆាំងភេរវកម្ម, ឯកសារនៃការអនុវត្តការងារ និងទិសដៅនាពេលអនាគតសម្រាប់ការងារពាក់ព័ន្ធនឹងវិស័យនេះ។

ទន្ទឹមនឹងនេះ កិច្ចប្រជុំនេះ ក៏ជាឱកាសសម្រាប់ភាគីនីមួយៗរួមគ្នាផ្ដល់យោបល់ ពិនិត្យសារឡើងវិញនូវកម្មវិធីការងាររបស់SOMTCទាក់ទងនឹងការប្រឆាំងភេរវកម្ម ដែលជាផ្នែកមួយនៃផែនការសកម្មភាពរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


