ព័ត៌មានជាតិ
ត្រួតពិនិត្យលើរថយន្តធុនធំជាង១០០គ្រឿងមន្រី្តជំនាញរកឃើញថាស្ទើរតែទាំងស្រុងដឹកជញ្ជូនតាមច្បាប់កំណត់
មន្ត្រីជំនាញសាធារណការនិងដឹកជញ្ជូន ចុះត្រួតពិនិត្យរថយន្តធុនធំជាង១០០គ្រឿងដែលចរាចរណ៍លើដងផ្លូវលេខ៥៧ លទ្ធផលរថយន្តស្ទើរតែទាំងអស់ បានដឹកជញ្ជូនតាមច្បាប់កំណត់។
លោក ឯក រត្ន័ អនុរដ្ឋលេខាធិការក្រសួងសាធារណៈនិងដឹកជញ្ជូន បានប្រាប់ឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា យុទ្ធនាការនេះគោលដៅសំខាន់ផ្តោតលើការត្រួតពិនិត្យទាំងបច្ចេកទេសនិងផ្លូវច្បាប់លើយានយន្តធុនធំ ដែលដឹកជញ្ជូនទំនិញនានាពិសេសរថយន្តដឹកជញ្ជូនស៊ីម៉ង់ចេញពីក្រុមហ៊ុនផលិតស៊ីម៉ង់ ក្នុងស្រុកបាណន់ខេត្តបាត់ដំបង។ បេសកកម្មចុះត្រួតពិនិត្យខាងលើនេះ ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់ផ្ទុក ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់រួមចំណែក ក្នុងការសន្សំសំចៃថវិកាជាតិព្រមទាំងធ្វើឲ្យប្រសើរឡើងដល់សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ក្រៅពីនេះក៏បានជួយធានាឲ្យការប្រកួតប្រជែង ដោយយុត្តិធម៌លើការដឹកជញ្ជូននិងការការពារបរិស្ថានផងដែរ។

ដែលការអនុវត្តនេះ ត្រូវបានសហការរវាងក្រុមជំនាញក្រសួងសាធារណៈនិងដឹកជញ្ជូនជាមួយមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងរួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ធ្វើការត្រួតពិនិត្យនិងវាស់ថ្លឹងរថយន្ត ដែលធ្វើចរាចរណ៍លើដងផ្លូវបានសរុបចំនួន១០១គ្រឿង ក្នុងនោះរកឃើញរថយន្តផ្ទុកទម្ងន់លើសកំណត់ ត្រឹមតែចំនួន១គ្រឿងប៉ុណ្ណោះ។ ហើយរថយន្ត១គ្រឿងដែលល្មើសច្បាប់នេះ ក៏ត្រូវបានមន្ត្រីជំនាញតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពដឹកល្មើសច្បាប់បន្តទៀត និងមានការណែនាំអប់រំបន្ថែមនិងពិន័យជាប្រាក់នៅនឹងកន្លែងតាមផ្លូវច្បាប់ផង។
ពាក់ព័ន្ធនិងរថយន្តដឹកជញ្ជូនទំនិញលើសច្បាប់អនុញ្ញាតនេះ តម្រូវឲ្យផាកពិន័យកំណត់ទៅតាមភាគរយនៃទម្ងន់ល្មើសជាក់ស្តែង ក្នុងករណីល្មើសចាប់ពី៥ទៅ១០%ត្រូវពិន័យជាប្រាក់គុណនឹង១០ម៉ឺនរៀលក្នុង១តោន។ ហើយចាប់ពី១០%ឡើងទៅដល់២០%តម្រូវគុណនឹងទឹកប្រាក់ចំនួន២០ម៉ឺនរៀលនិងល្មើសច្រើនធ្ងន់ធ្ងរជាង២០% ត្រូវពិន័យគុណនឹង៣០ម៉ឺនរៀល ក្នុង១តោននិងត្រូវឃាត់រថយន្តនោះទុកចំនួន១ឆ្នាំថែមទៀត។


ក្រោយដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យលោក ឯក រត្ន័ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានកត់សម្គាល់ថា បច្ចុប្បន្នក្នុងពេលដែលក្រុមការងារចុះត្រួតពិនិត្យ នៅតាមគោលដៅនីមួយៗឃើញថា អត្រាល្មើសបានថយចុះច្រើនលោកសង្ឃឹមថាម្ចាស់យានយន្តឬម្ចាស់ក្រុមហ៊ុនទាំងអស់មានការយល់ដឹងខ្ពស់ពីច្បាប់។

បើទោះបីបែបនេះ លោកក៏បានព្រមានលើម្ចាស់រថយន្តផងដែរថា ត្រូវតែជៀសវាងប្រការបានដឹងដំណឹងថាមន្ត្រីចុះមកត្រួតពិនិត្យហើយបានសម្តែងរៀបចំធ្វើជាគោរពច្បាប់ត្រឹមត្រូវហើយធាតុពិតនៅតែល្មើសមិនគោរពតាមច្បាប់ដដែល គឺត្រូវតែបញ្ឈប់នូវគំនិតបែបនេះ។យើងទាំងអស់គ្នា ត្រូវមានឆន្ទៈចូលរួមចំណែកប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយសេចក្តីស្រលាញ់ថែរក្សាការពារទ្រព្យសម្បត្តិជាតិរួមគ្នា និងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមានឡើងគួរឲ្យកត់សំគាល់ដែលធ្វើឲ្យបាត់បង់អាយុជីវិតមនុស្សស្ទើររាល់ថ្ងៃ៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ



