ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ប្រកាសដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបម្លែងសំឡេងទៅជាអត្ថបទ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបម្លែងសំឡេងទៅជាអត្ថបទដើម្បីជាជំនួយក្នុងការការសរសេរអត្ថបទឱ្យកាន់តែឆាប់រហ័សនិងងាយស្រួល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី១១ ខែមិថុនា បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍន៍លើបច្ចេកវិទ្យាភាសាបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល កម្ពុជាបានបង្កើតកម្មវិធីបម្លែងសំឡេងទៅជាអត្ថបទដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលកម្មវិធីនេះអាចប្រើប្រាស់ក្នុងទូរស័ព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ android និង iosក្នុងការបម្លែងសំឡេងនិយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជាwav, mp3 ,m4a និងoggទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទឲ្យកាន់តែឆាប់រហ័ស និងងាយស្រួល។ នៅដំណាក់កាលនេះ ការបម្លែងត្រឹមត្រូវមានប្រមាណ៩០ភាគរយ។

ក្រសួងសូមណែនាំក៏ដូចជាលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិកសិក្សា និស្សិត និងប្រជាពលរដ្ឋទាំងអស់ដំឡើងកម្មវិធីបម្លែងសំឡេងទៅជាអត្ថបទដើម្បីជាជំនួយដល់កិច្ចការសរសេរប្រចាំថ្ងៃដោយស្កែន QR code ខាងក្រោម។
ដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែប្រសើរ ហើយក្រសួងរីករាយនឹងទទួលនូវមតិយោបល់ពីសាធារណជនដោយចុចលើពាក្យមតិប្រឡប់នៅក្នុងកម្មវិធី៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


