Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនពលករបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ១០ នាក់ និងមេខ្យល់ម្នាក់

បានផុស

នៅ

កម្លាំងអធិការរដ្ឋាននគរបាលស្រុកស្វាយចេក សការណ៍ជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក​ និងកម្លាំងយោធាជាច្រើនទៀត បានចុះឃាត់ពលករបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន១០នាក់និងឃាត់ខ្លួនមេខ្យល់ម្នាក់ ព្រមទាំងរថយន្ត១គ្រឿងបាននៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ប្រជា​ពល​រដ្ឋដែលបម្រុងឆ្លងដែននោះគឺសុទ្ធតែបុរសទាំងអស់ មកពីខេត្តព្រៃវែង ក្នុងនោះបានឃាត់ខ្លួនបានមេខ្យល់ម្នាក់ និងរថយន្ត១​គ្រឿងបានលួចដឹកពករបម្រុងឆ្លងទៅប្រទេសថៃ មានឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ររថយន្តម៉ាក់HIGHLANDER ពណ៌ស។

ក្រោយពីឃាត់ខ្លួនហើយពលករទាំង១០នាក់នោះត្រូវបានសមត្ថកិច្ចចំរុះបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្វាយ​ចេក។ ចំណែកមេខ្យល់និងរថយន្តកំពុងធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាតការបន្ត ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម