Connect with us

ព័ត៌មានជាតិ

អគ្គរាជទូត​កម្ពុជា​នៅ​កូរ៉េ ធ្វើ​ម្ហូប​ពេញ​និយម ៣ មុខ​ក្នុង​កម្មវិធី​ល្បី​របស់​កូរ៉េ

បានផុស

នៅ

កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលមាន លោកឡុង ឌីម៉ង់ ជាអគ្គរាជទូត និងភរិយា
សហការជាមួយ ASEAN Culture House នៅទីក្រុងប៊ូសាន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធី Cooking class show ដោយប្តីប្រពន្ធទូតកម្ពុជាពីររូបនេះ បានផ្តល់កិត្តិយសផ្ទាល់ចូលរួមបង្ហាញពីវិធីសាស្រ្តធ្វើម្ហូបខ្មែរចំនួន៣មុខ បង្ហាញ និងផ្សព្វផ្សាយទូលំទូលាយវប្បធម៌ម្ហូបខ្មែរទៅកាន់សាធារណជនកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង ក្នុងទឹកមុខញញឹមរីករាយ លោកទូត និងភរិយា បានលើកយកមុខម្ហូបសាមញ្ញ និងពេញនិយមខ្មែរ៣មុខ ដើម្បីមកបង្ហាញ និងធ្វើផ្ទាល់ជូនដល់សាធារណជនកូរ៉េ បានឃើញ រួមមាន ឆាសាច់គោឡុកឡាក់ ឆាត្រកួនសាច់ជ្រូកចិញ្ច្រាំជាមួយសៀង និងបាយឆាសាច់គោ ដែលម្ហូបទាំងបីនេះគឺស្រដៀងនឹងម្ហូបរបស់កូរ៉េ ហើយដែលជាទីពេញនិយមរបស់សាធារណៈជនកូរ៉េ។

ក្នុងឱកាសនោះ អ្នកចូលរួមកូរ៉េគ្រប់ៗគ្នាសុទ្ធតែបានចាប់អារម្មណ៍ និងបានមកពិនិត្យមើលលោកស្រីភរិយាទូតកម្ពុជា ធ្វើម្ហូបទាំងនោះដោយយកចិត្តទុកដាក់ និងប្រកបដោយស្នាមញញឹមស្រស់ស្រាយទាំងអស់គ្នា។

ក្រោយពីធ្វើម្ហូបបង្ហាញរួចមក អ្នកចូលរួមទាំងអស់ក៏បានសាកល្បងធ្វើម្ហូបទាំងនោះតាម ហើយលោកទូត និងភរិយា ក៏បានដើរមើលអ្នកចូលរួមទាំងអស់សាកល្បងធ្វើម្ហូបខ្មែរ និងបានជួយណែនាំពួកគាត់ ដោយទឹកមុខសប្បាយរីករាយ និងរំភើបក្នុងការពាំនាំនូវម្ហូបខ្មែរ អ្វីដែលជារបស់ខ្មែរមកបង្ហាញដល់ប្រជាជនកូរ៉េ។

តាមរយៈកម្មវិធី Cooking class នេះ មានការចូលរួមពីគ្រប់មជ្ឈដ្ឋានកូរ៉េប្រមាណជាង៣០នាក់ ហើយនឹងត្រូវយកទៅចាក់បង្ហាញតាមស្ថានីយទូរទស្សន៍កូរ៉េជាសាធារណៈទៀតផង ដែលប្រាកដជាសាធារណជនកូរ៉េឃើញហើយ អាចនឹងស្រក់ទឹកមាត់ ចង់ភ្លក្សរសជាតិម្ហូបខ្មែរទាំង៣មុខនេះ ក៏ដូចជាមុខម្ហូបខ្មែរដទៃទៀតជាច្រើនមុខទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម